ព័ត៌មានសង្គម សន្តិសុខ

បុរស៤នាក់លួចឆ្លងដែនចេញចូលខេត្តចំនួន២ត្រូវកម្លាំងអាវុធហត្ថចាប់បញ្ជូនទៅតុលាការ

ព្រះវិហារ៖បុរស៤នាក់បានលួចឆ្លងដែនចេញពីខេត្តព្រះវិហារកាត់តាមផ្លូវច្រករបៀងចូលទៅខេត្តឩត្តរមានជ័យរួចបម្រុងត្រឡប់ឆ្លងដែនចូលមកខេត្តព្រះវិហារវិញត្រូវកម្លាំងអាវុធហត្ថចាប់បញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់ស្តីពីវិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនឹងបង្កគ្រោះថ្នាក់នៃជំងឺកូវីដ១៩។

លោកវុធសាវីព្រះរាជអាជ្ញារងបានឱ្យប្រព័ន្ធផ្សព្វផ្សាយដឹងនៅព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២១នេះថា៖ក្នុងប្រតិបត្តិការចុះស្នាក់ចាប់ជនល្មើសដែលលួចឆ្លងដែនពីខេត្តមួយទៅខេត្តមួយនេះគឺពួកគេបំពាននូវសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល។

ករណីនេះធ្វើឡើងនៅត្រង់ព្រំប្រទល់ស្រុកជាំក្សាន្តខេត្តព្រះវិហារនិងព្រំប្រទល់ស្រុកត្រពាំងប្រាសាទក្នុងខេត្តឩត្តរមានជ័យកាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០២១។


លោកព្រះរាជអាជ្ញារងបានបន្តថា៖ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានចាប់ជនសង្ស័យចំនួន៤នាក់។ក្រោយការចាប់ខ្លួនពួកគេទាំង៤នាក់ជាប់ពាក់ព័ន្ធបទបទល្មើសចំនួន២។ទី១ជនទាំង៤នាក់បានប្រព្រឹត្តិល្មើសសេចក្តីសម្រេចនៃរដ្ឋបាលតាមបទបញ្ញាតិមាត្រា១១.កថាខណ្ឌ១នៃច្បាប់ស្តីពីវិធានការទប់ស្កាត់កាឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ទី២ក្នុងខ្លួនពួកគេទាំង៤នាក់នោះសមត្ថកិច្ចបានធ្វើតេស្តដើម្បីពិនិត្យរកសារធាតុញៀនជាលទ្ធផលមាននូវសារធាតុញៀនទាំងអស់។បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *