សន្តិសុខ

សមត្ថកិច្ចតាមចាប់បុរសពីរនាក់ពីបទលួចគោនៅខេត្តកំពង់ចាម

កំពង់ចាម៖កាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០២១កម្លាំងនគរបាលស្រុកកំពង់សៀមបានស្រាវជ្រាវតាមចាប់បុរស២នាក់ ពាក់ព័ន្ធករណីលួចគោពលរដ្ឋក្នុងស្រុកចំនួន២។ដែលការប្រព្រឹត្ត កាលពីថ្ងៃទី១៣ថ្ងៃទី១៦និងថ្ងៃទី១៨ ខែមេសាឆ្នាំ២០២១កន្លងទៅនៅភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀមនិងស្រុកកោះសូទិនខេត្តកំពង់ចាម។

សមត្ថកិច្ចឱ្យដឹងថា៖ការតាមចាប់ខ្លួនក្រុមចោរលួចគោនេះដឹកនាំដោយ លោក ឯក វ៉ាន់ដន សហការ ជាមួយនគរបាល ស្រុកកោះសូទិន ។លទ្ធផលចាប់បានជនសង្ស័យ២នាក់ឈ្មោះ វុធ ស៊ីណាត អាយុ៣៧ឆ្នាំទីលំនៅភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឈ្មោះ ម៉ាត់ សុក្រី អាយុ ៣៩ឆ្នាំមុខរបរ ដឹក និងទិញលក់គោទីលំនៅភូមិទី១៣ ឃុំកោះសូទិន ។វត្ថុតាងរួមមាន៖ ម៉ូតូសណ្តោងររ៉ឺម៉កគ្មានផ្លាកលេខ ១គ្រឿង។

សមត្ថកិច្ចបានបន្តថា៖ ការលួចគោទាំង៣ករណីនេះ គឺជនសង្ស័យបានយកទៅលក់នៅភូមិស្រែសៀម ឃុំជីរោន៍ទី២ខេត្តត្បូងឃ្មុំឱ្យមនុស្សប្រុសម្នាក់ មានវ័យប្រហែល ៤០ឆ្នាំ មិនស្គាល់ឈ្មោះ ក្នុងតម្លៃគោ ១ក្បាល ចំនួន ៤.០០០.០០០រៀល ។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវ នគរបាល ស្រុកកំពង់សៀមកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *