ព័ត៌មានសង្គម សន្តិសុខ

មន្ត្រីក្រសួង​សាធារណការសុំឱ្យសមត្ថកិច្ច​ចាត់ការ​រថយន្ត​ផ្លាក​លេខ​“​កម្ពុជា​-​ឯកឧត្តមអ្នកឧកញ៉ាប៉ែនលឹ​ម​”

ភ្នំពេញ៖អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនលោក គង់ វិមានបាន​បង្ហោះ​រូបភាព​ផ្លាក​រថយន្ត នៅ​លើ​ហ្វេ​ស​ប៊ុ​កកាលពី​ថ្ងៃ​ទី​២៣ មេ​សា ២០២១​ដោបានបញ្ជាក់​ច្បាស់​ថា៖ “​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មិន​មាន​គោល​ការ​ណ៍ ឬ​ច្បាប់​ណា ដែល​អនុញ្ញាត​ឱ្យប្រើប្រាស់​ប្រភេទផ្លាក​លេខ​រថយន្ត​ពិសេស​ផ្ទាល់ខ្លួន​របៀប​នេះ​ទេ​” ។

នាយខុទ្ទកាល័យ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា៖ នេះ​ជា​ផ្លាក​លេខ​ក្លែងក្លាយ ដែល​អ្នក​ប្រើប្រាស់ ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្ថាប័នរដ្ឋ និង​គណបក្ស លោក បាន​ស្នើឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​បន្ទាន់ ។

សូមជម្រាបថា៖កាលពី​ថ្ងៃ​ទី​២៥ មីនា ២០២០ កន្លង​ទៅ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ធ្លាប់​បាន​ប្រកាស​ហើយ​ថា៖ផ្លាក​សម្គាល់​រថយន្ត “​កម្ពុជា​-​ឯកឧត្តម អ្នកឧកញ៉ា ប៉ែន លឹ​ម​” ។គឺ​ខុសច្បាប់ ផ្ទុយ​ពី​ស្មារតី​អនុក្រឹត្យ លេខ​៧៣ អន​ក្រ​.​បក ស្តី​ពី ការ​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លា​ក​លេខ​សម្គាល់​យានជំនិះ ចុះ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ។

ម្ចាស់​រថយន្ត​ដែល​មាន​ភិនភាគ ខាងលើ ត្រូវ​ដក​ផ្លាក​លេខ​នេះ​ចេញ​ជា​បន្ទាន់រួច​ចុះបញ្ជី​បំពាក់​ផ្លាក​លេខ​ស្របច្បាប់ឱ្យ​បាន​ត្រឹមត្រូវ ។បើ​មិន​ដូច្នោះ​ទេក្រសួងមានសមត្ថកិច្ច​ពាក់ព័ន្ធ នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់។ ប៉ុន្តែ​តាំងពីពេលនោះមកជាង១ឆ្នាំហើយរហូតមកដល់​ពេល​ថ្មី​ៗនេះ បែរជារថយន្ត​ផ្លាក​លេខ​ខុសច្បាប់​នេះ បន្ត​ធ្វើ​ចរាចរតាមដង​ផ្លូវយ៉ាងរំភើយ ៕ដើមរាំង

rsc

Leave a Reply

Your email address will not be published. Required fields are marked *