សន្តិសុខ

ជិះម៉ូតូបុកពីក្រោយម៉ូតូរ៉ឺម៉កបើកអត់មានភ្លើងបំភ្លឺរងរបួសធ្ងន់២នាក់

ស្វាយរៀង៖បុរសពីរនាក់ បានរងរបួសធ្ងន់ទាំងសងខាងដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងជិះម៉ូតូបុកពីក្រោយម៉ូតរ៉ឺម៉កដែលបើកអត់ភ្លើងបំភ្លឺផ្លូវពីក្រោយពេលយប់បណ្ដាលឱ្យធ្លាក់ស្រែ ។ហេតុការណ៍នេះបានកើតឡើងលើផ្លូវជាតិលេខ១ក្នុងភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប  ខេត្តស្វាយរៀង កាលពីយប់ ថ្ងៃទី ២៤ខែមេសាឆ្នាំ២០២១ ។

សមត្ថកិច្ចបានឱ្យដឹងថា៖បុរសដែលជិះម៉ូតូរងរបួសធ្ងន់ឈ្មោះ សូ សារឹម អាយុ ២៩ ឆ្នាំរស់នៅភូមិ ចេក  សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងជិះម៉ូតូ ម៉ាក ហុងដាឌ្រីម សេ១២៥ពាក់ផ្លាកលេខភ្នំពេញ១HJ ៤៧៤៧ ខូចខាតយ៉ាងដំណំ។ចំណែកអ្នកបើកម៉ូតូរ៉ឺម៉កឈ្មោះ សុខ រុំ  អាយុ ៣២ឆ្នាំរស់នៅភូមិពោន ឃុំសង្កែ ស្រុក រំដួល ខេត្តស្វាយរៀង ។ម៉ូតូរ៉ឺម៉កម៉ាកយ៉ាម៉ាហាស៊ីរ៉ួស ពាក់ផ្លាកលេខ សៀមរាប ១H ៣២៩៣គ្មានភ្លើងបំភ្លឺផ្លូវ៕ដោយ៖ចំប៉ា

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *