ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនជនប៉ាគីស្ថានម្នាក់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ

បាត់ដំបង៖ផ្នែកនគរបាលជំនាញខេត្តបន្ទាប់ពីធ្វើចត្តាឡីស័កលើជនប៉ាគីស្ថានម្នាក់រួចនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២១បានបញ្ជូនជនបរទេសម្នាក់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃដើម្បីចាត់ការបន្ត។

លោកដាញ់  អេងប៊ុនចាន់ ស្នងការរងនគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា៖ជនបរទេសរូបនេះឈ្មោះ ALI MUSHTAQ  ភេទប្រុស អាយុ៣៨ ឆ្នាំជាជនជាតិប៉ាគីស្ថាន  ។ លោកបន្តថាកាលពីថ្ងៃទី១១ខែ មេសា ឆ្នាំ ២០២១  ឈ្មោះ ALI MUSHTAQ រូបនេះបានចូលមកកម្ពុជាដោយមិនមានលិខិតឆ្លងដែនត្រូវសមត្ថកិច្ចនគរបាលស្រុកកំរៀងឃាត់ខ្លួន។

បន្ទាប់ពីជនបរ ទេស  រូបនេះធ្វើដំណើរពីភ្នំពេញ  មកដល់ខេត្តប៉ៃលិននិងកំពុងបន្តដំណើរឆ្ពោះទៅខេត្តបន្ទាយ មានជ័យ។ ពេលមកដល់ស្រុកកំរៀងត្រូវបានឃាត់សាកសួរនិងត្រូវបានដាក់ឱ្យធ្វើចតាឡីស័កនៅ ស្រុកកំរៀងតាមកាលកំណត់រយៈពេល១៤ថ្ងៃ។

លោកដាញ់ អេងប៊ុនចាន់បានបន្តថាដោយសារជនបរទេសរូបនេះមិនមានឯកសារទាក់ទងនឹងការងារអន្តោប្រវេសន៍ ទើបសមត្ថកិច្ចជំនាញសម្រេចបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *