ព័ត៌មានសង្គម សន្តិសុខ

ចាប់កូនប្រសារឧកញ៉ាហេងសៀពីបទប្រឌិតរូបអាសអាភាសបំផ្លាញកិត្តិយសកញ្ញាមានពេជ្ររីតា

ភ្នំពេញ៖ សមត្ថកិច្ចបានចាប់កូនប្រសារឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភ័ន្តសាធារណជន និងបំផ្លាញកិត្តិយស លើកញ្ញា មាន ពេជ្ររីតា។នេះបើតាមការឱ្យដឹងពីនាយឧត្តមសេនីយ៍ ឆៃស៊ីណារិទ្ធអគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់ បណ្ដាញសារព័ត៌មាន នៅល្ងាចថ្ងៃទី១៥ខែឧសភាឆ្នាំ២០២១។

កូនប្រសារឧកញ៉ា ហេង សៀ ដែលត្រូវចាប់ខ្លួនឈ្មោះ ឃន ឈុនដារ៉ា ដែលគេស្គាល់ថា៖ ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ។

ប្រភពដដែលបានឱ្យដឹងទៀតថា៖ កូនប្រសាររបស់ឧកញ៉ា ហេង សៀ នេះ បានទៅជួលមនុស្សប្រុស-ស្រីពីរនាក់មកថតរូបឈុតឆាកអាសអាភាសហើយយកមកចែកចាយតាមបណ្តាញសង្គម ដើម្បីជាការបំភ័ន្តសាធារណៈមតិ ឱ្យយល់ច្រឡំថា ឈុតឆាកអាសអាភាសនោះជារូបកញ្ញា មាស ពេជ្ររីតា ដែលកំពុងមានទំនាស់ប្ដឹងផ្ដល់ជាមួយឪពុកក្មេករបស់ខ្លួន។

សូមជម្រាបថា៖ កញ្ញា មាន ពេជ្ររីតា ហៅយូប៊ីពិធីការិនីទូរទស្សន៍ MY TV និងជាអតីតបវរកញ្ញា Miss Grand Cambodia។ត្រូវបានលោក កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ឬមណ្ឌលឃុំខ្លួន(ម២)ជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២១ពីបទ៖លួចមានស្ថានទម្ងន់ទោស ។យកកាំបិតចុងស្រួចចាក់ ទៅលើជនរងគ្រោះចំនួន២កាំបិតបណ្ដាលឱ្យរបួសក្បាលពោះជនរងគ្រោះធ្ងន់ធ្ងរ។ រួចយកទូរស័ព្ទ១គ្រឿងម៉កអាយហ្វូន ១២ប្រូ តាមបណ្ដឹងឧកញ៉ា ហេង សៀ។

បន្ទាប់មក នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក កូយ សៅ ដដែលបានសម្រេចចេញដីកាដោះលែង កញ្ញា មាន ពេជ្ររីតា ឱ្យមានសេរីភាពវិញតាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។ទន្ទឹមនិងនោះឧកញ៉ា ហេង សៀ បានធ្វើលិខិតសុំអភ័យទោស ក្នុងន័យបង្ហាញថា៖ លោកមាន ទំនាក់ទំនងស្នេហា លួចលាក់ជាមួយកញ្ញា មាន ពេជ្ររីតា ។

ប៉ុន្តែត្ររូវបានកញ្ញា មាន ពេជ្ររីតា ច្រានចោលថា៖ កញ្ញា មិនធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយឧកញ៉ា ហេង សៀ នោះឡើយ។ជុំវិញករណីនេះ កាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២១ កញ្ញា មាន ពេជ្ររីតា បានប្តឹងឧកញ៉ា ហេង សៀ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញវិញ ពីបទ “ប៉ុនប៉ងរំលោភសេពសន្ថវៈក្នុងរថយន្ត”ទាមទារសំណងជំងឺចិត្ត ចំនួន១០ម៉ឺនដុល្លារ និងទាមទារការខាតបង់ខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារទៀត៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *