ព័ត៌មានសង្គម សន្តិសុខ

កូនយកគោលាងទឹកក្នុងស្រះរអិលជើងធ្លាក់ទីជ្រៅឪពុកចុះជួយលង់ស្លាប់ទាំងពីរ

កំពង់ឆ្នាំង៖កូនប្រុសបានយកគោទៅលាងទឹកក្នុងស្រះបណ្តាលឱ្យរអិលជើងធ្លាក់ទីជ្រៅឪពុកចុះទៅជួយក៏លង់ទឹកស្លាប់ទាំងពីរនាក់។ហេតុការណ៍នេះបានកើនៅស្រះទឹកក្រោយរោងចក្រត្រីប៉ូសក្នុងភូមិព្រៃពិសឃុំឈូកសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងវេលាថ្ងៃត្រង់ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១។

ពលរដ្ឋបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះសុះគ្រីយ៉ាភេទប្រុសអាយុ៣៩ឆ្នាំជាឪពុកនិងឈ្មោះគ្រីយ៉ាមូសាភេទប្រុសអាយុ១៦ឆ្នាំជាកូនជនរងគ្រោះទាំងពីររស់នៅភូមិទួលឃុំឈូកសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

ពលរដ្ឋបានបន្តថា៖ករណីលង់ទឹកនេះគឺមកពីកូនប្រុសកំពុងលាងទឹកឱ្យគោនៅក្នុងស្រះ ហើយបានរអិលជើងធ្លាក់ទីជ្រៅ។ភ្លាមនោះឪពុកបានចុះទៅជួយក៏លង់ទឹកស្លាប់ទាំងពីរនាក់តែម្ដង។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យរួចបញ្ជាក់ថា៖ជនរងគ្រោះទាំងពីរនាក់ពិតជាស្លាប់ដោយសារលង់ទឹកមែន៕ដោយ៖យាយទេព

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *