ចាប់ជនប្រុសស្រីពីរនាក់ដែលបន្លំខ្លួនជាអ្នកជំងឺកូវីដចូលលួចទូរស័ព្ទជិត១០គ្រឿង

ភ្នំពេញ៖សមត្ថកិច្ចបានចាប់ជនសង្ស័យប្រុសស្រី២នាក់ពេលពួកគេបានបន្លំខ្លួនជាអ្នកជំងឺកូវីដ-១៩ចូលលួចទូរស័ព្ទដៃអ្នកជំងឺអស់ជិត១០គ្រឿងនិងលុយជាង១លានរៀល។ករណីនេះ កើតនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩សែនសុខ១កាលពីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១។

ក្រុមគ្រូពេទ្យបានឱ្យដឹងថា៖ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩សែនសុខ១ មានករណីមនុស្សប្រុសស្រី២នាក់បន្លំខ្លួនជាអ្នកជំងឺកូវីដ-១៩ ចូលលួចទូរស័ព្ទអ្នកជំងឺកូវីដ-១៩អស់ជិត១០គ្រឿង និងលុយជាង១លានរៀល។ជននេះត្រូវបានក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. សហការជាមួយសមត្ថកិច្ចចាប់បានរួចយកទៅធ្វើតេស្តបញ្ជាក់ថាពួកគេទាំង២នាក់គឺ «អវិជ្ជមានកូវីដ-១៩» និងបានបញ្ជូនឱ្យសមត្ថកិច្ចដើម្បីធ្វើចត្តាឡីស័កមុននឹងចាត់វិធានការតាមផ្លូវច្បាប់បន្ត៕ដោយ៖ចំប៉ី

 

Leave a Reply

Your email address will not be published. Required fields are marked *