សន្តិសុខ

សមត្ថកិច្ចចាប់ខ្លួនពួកចោរលួចម៉ូតូតែមិនបានសម្រេច

កណ្ដាល៖នគរបាលស្រុកកណ្ដាលស្ទឹងបានចាប់ជនសង្ស័យ​២​នាក់​ករណីលួចម៉ូតូតែមិនបានសម្រេចនៅភូមិរុន ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី៦ ខែសីហា។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ​ អ៊ុន សុខចាន់ ភេទ​ប្រុស មាន​ទីលំនៅ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល ។ជនសង្ស័យ២​នាក់​ ទីឈ្មោះ ឃត ពេជ្រ អាយុ​២៦ឆ្នាំ​ និងឈ្មោះ​ ម៉ន​ ម៉េងហ៊ួ​ ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​ បច្ចុប្បន្ន​ទាំង២នាក់ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ខ្ចៅ​ សង្កាត់​បឹង​ធំ​ ខណ្ឌ​កំបូល​ ។ ចំណែកវត្ថុតាងចាប់៖ម៉ូតូ​២គ្រឿង​​ម៉ាកហុងដារបស់​ជនរងគ្រោះនិងមួយគ្រឿងទៀតម៉ាក​ហុងរបស់ជនល្មើស ។

​ជនសង្ស័យ​២នាក់បានធ្វើសកម្មភាព​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេច​ខ្លួន​តាមផ្លូវ​លេខ​៣៤​មកទិសខាង​កើត ឃើញដូចនោះ​ប្រជាពលរដ្ឋបាន​ដេញ​តាមពីក្រោយ​ ។ភ្លាម​នោះ​ នគរបាលប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រការ ​ពួនស្ទាក់​តែ​ជនសង្ស័យឃើញកម្លាំងក៏​បាន​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន​ហែល​ទឹក​ឆ្លង​ស្ទឹង​ព្រែក​ត្នោត​ តែត្រូវ​ចាប់ខ្លួនបញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដើម្បី​កសាង​សំណុំរឿងតាម​នីតិវិធី៕ដោយ៖តាខ្មៅ

rsc

Leave a Reply

Your email address will not be published. Required fields are marked *