សន្តិសុខ

ពលរដ្ឋចាប់ចោរម្នាក់ដែលចូលទៅឆក់ទូរសព្ទក្នុងបន្ទប់

ភ្នំពេញ៖ពលរដ្ឋនិងម្ចាស់ផ្ទះនាំគ្នាដេញចាប់បានចោរម្នាក់ដែលជិះកង់មកឈប់មុខផ្ទះហើយចូលទៅឆក់ទូរសព្ទពីបុរសម្នាក់ក្នុងបន្ទប់រួចព្យាយាមរត់គេចខ្លួន ។ហេតុការណ៍នេះបានកើតឡើងក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពី រំលងអាធ្រាត្រចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ជនសង្ស័យមានឈ្មោះ ប្រេស ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់កាកាបទី១ ។

ម្ចាស់ផ្ទះបានឱ្យដឹងថា ពួកគាត់ អង្គុយក្នុងបន្ទប់ យកទូរសព្ទមកចុចលេង ស្រាប់តែមានជនម្នាក់ម្នាក់ជិះកង់មកឈប់នៅមុខបន្ទប់ហើយរត់ចូលទៅឆក់ ទូរសព្ទម៉ាកហាយហ្វូន អ៊ិចម៉េកពីដៃ បានសម្រេច ហើយព្យាយាមរត់គេចតែពួកគាត់ជាម្ចាស់ផ្ទះ និងពលរដ្ឋដេញចាប់ បានហើយប្រគល់ឱ្យ សមត្ថកិច្ច៕ដោយ៖មនោរម្យ

rsc

Leave a Reply

Your email address will not be published. Required fields are marked *