សន្តិសុខ

ចាប់ជន​សង្ស័យ​៤​នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ប៉ៃលិន៖កម្លាំងនគរបាលបានឃាត់ជនសង្ស័យចំនួន៤នាក់ករណីជួញដូររក្សាទុកនិងប្រើប្រាស់គ្រឿងញៀននៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាលពីរសៀលថ្ងៃទី​៧​ ខែកញ្ញា​ ឆ្នាំ​២០២១។

ជនសង្ស័យ-ឈ្មោះ ពៅ​ សុខលៀង​ អាយុ​ ២៣​ឆ្នាំ​- ឈ្មោះ ដា វីន ភេទស្រី អាយុ ២៨ឆ្នាំ-ឈ្មោះ កាន់ រី អាយុ ២១ឆ្នាំ-និងឈ្មោះ នាង ណាំណាវ អាយុ ២៣ឆ្នាំ។អ្នកទាំង៤នៅភូមិបរថ្មី សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

វត្ថុ​តាងដកហូតមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន១៣​កញ្ចប់-ធំ​ដាវ១​ដើម​ -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១​-ដបសម្រាប់ជក់គ្រឿងញៀន២​-ម៉ូតូ​២​គ្រឿង​ម៉ាកវេវ​ ។បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់និងវត្ថុតាងត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការបន្ត៕ដោយ៖យាយយ៉ាត

rsc

Leave a Reply

Your email address will not be published. Required fields are marked *