សន្តិសុខ

ចាប់ជនសង្ស័យម្នាក់ករណីប៉ុនប៉ងរំលោភលើអនីតិជន

ឧត្ដរមានជ័យ៖កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទបានចាប់ជនសង្ស័យម្នាក់ករណីប៉ុនប៉ងរំលោភសេពសន្ថវលើក្មេងស្រីមិនទាន់គ្រប់អាយុ។ករណីនេះបានកើតឡើងនៅ ស្រុកត្រពាំងប្រាសាទ  ខេត្តឧត្ដរមានជ័យកាលពីយប់ថ្ងៃទី៥ខែតុលាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះស.ក.សអាយុ៤០ឆ្នាំ បានចាប់សម្រាតខោអាវក្មេងស្រីអាយុ១៦ឆ្នាំ។ក្មេងរងគ្រោះបានធ្វើដំណើរពីផ្សារត្រពាំងប្រាសាទត្រឡប់ទៅផ្ទះវិញ។ មកដល់ចំណុចកើតហេតុជនសង្ស័យ បានចាប់នាងចូលទៅក្នុងចម្ការធ្វើសកម្មភាពចាប់រំលោភ។ប៉ុន្តែពេលនោះមានពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏បានប្រទះឃើញហើយរាយការណ៍ប្រាប់សមត្ថកិច្ច។ក្រោយមកនគរបាលចុះចាប់ជនសង្ស័យយកមកសាកសួរនៅអធិការដ្ឋានគរបាលស្រុកត្រពាំងប្រាសាទដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត៕ដោយ៖ជាយដែន

rsc

Leave a Reply

Your email address will not be published. Required fields are marked *