ព័ត៌មានសង្គម សន្តិសុខ

ចាប់បុរសជាមេខ្យល់លួចនាំពលករឆ្លងដែនខុសច្បាប់ទៅថៃ

បាត់ដំបង៖កងកម្លាំងការពារតំបន់ព្រំដែនបានចាប់បុរសជាមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ចូលទឹកដីថៃតាមច្រកស្ពានយោល កាលពីថ្ងៃទី១ ខែធ្នូឆ្នាំ២០២១។

មន្ត្រីនគរបាលបានឱ្យដឹងថា ការអនុវត្តច្បាប់ចាប់ខ្លួនមេខ្យល់នេះបានធ្វើឡើងនៅត្រង់ម្តុំ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ជនសង្ស័យឈ្មោះឆុំ លឹមស្រ៊ី ហៅ ស៊ី ភេទប្រុស អាយុ ៣៣ ឆ្នាំ ទីលំនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ។បុរសនេះបានលួចនាំពលករឆ្លងដែនចូលក្នុងទឹកដីថៃមានគ្នាចំនួន៤នាក់ ក្នុងនោះស្រី ២ នាក់។សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង័្សយទៅផ្នែកជំនាញ ដើម្បីចាត់ការបន្ត ។រីឯពលករ៤ នាក់បានអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបន្តទៀត៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *