សន្តិសុខ សេដ្ឋកិច្ច

សមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទក្នុងក្រុងក្រចេះ

ក្រចេះ៖កម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទដោយរុះរើឧបករណ៍ខុសច្បាប់យកដុតបំផ្លាញចោលបានមួយចំនួនធំ។បទល្មើសទាំងនេះត្រូវជនខិលខូចបានលួចធ្វើសកម្មភាពនៅក្នុងបឹងក្នុងក្រុងក្រចេះ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីផ្នែករដ្ឋបាលជលផលកាំពី ខេត្តក្រចេះបានសហការជាមួយ​​អាជ្ញាធរមូលដ្ឋានបានចុះល្បាតបង្រ្កាបបទល្មើសជលផល នៅត្រង់បឹងរំលាច ស្ថិតក្នុង សង្កាត់រកាកណ្តាល ក្រុងក្រចេះ ។ ជាលទ្ធផលបង្ក្រាបបាន -របាំងស្បៃមុងសាច់ប៉ាក់ និងសាច់រ៉ាវ ចំនួន ៥ខ្សែ ប្រវែង២៥០ម៉ែត្រ,-លូស្បៃមុងសាច់ប៉ាក់ និងសាច់រ៉ាវ ចំនួន ៥ម៉ាត់លូ,-បង្គោលឫស្សីឃ្លៃ ចំនួន ៦០ដើម,-លបប្រើស១០០ ចំនួន ១ខ្សែ ប្រវែង ៥០ម៉ែត្រ,-មងនេសាទក្នុងតំបន់អភិរក្ស ចំនួន០៤ ប្រវែង ២០០ម៉ែត្រ ក្រឡា៤-១២ សង់ទីម៉ែត្រ។

សមត្ថកិច្ចបានបញ្ជាក់ថា៖ ចំពោះឧបករណ៍នេសាទល្មើសច្បាបទាំងអស់នោះ ដែល ដកហូត និងដុតបំផ្លាញចោលនៅលើខ្នងទំនប់បឹងរំលាចនេះតែម្តង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *