ព័ត៌មានសង្គម

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍៥ឆ្នាំ

កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងកំពង់ចាម កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ ២០២២បានអញ្ជើញជា គណៈអធិបតី ក្នុងពិធីសន្និបាតបូកសរុបការងារអភិវឌ្ឍន៍ រយៈពេល៥ ឆ្នាំ២០១៧-២០២២។

ក្នុងនោះលើទិសដៅភារកិច្ចបន្ត សម្រាប់ឆ្នាំ ២០២២-២០២៧ របស់គណបក្សមូលដ្ឋាន សង្កាត់វាលវង់ ក្រុងកំពង់ចាម។ សន្និបាតនេះធ្វើឡើងនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម  ដោយមានការអញ្ជើញជាគណៈអធិបតីពី ឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការ គណបក្សខេត្ត។

ជាមួយនេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារចុះជួយក្រុងកំពង់ចាម, លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះជួយសង្កាត់វាលវង់ មន្ត្រីគណបក្សថ្នាក់មូលដ្ឋាន រួមសមាជិក សមាជិកា ប្រមាណជាង ២៥០នាក់៕ដោយ៖ញ៉ែម សុផល

rsc