សន្តិសុខ

ចាប់បុរសម្នាក់ស្រវឹងទាញពូថៅវាយក្បាលប្រពន្ធឱ្យរបួសធ្ងន់

បាត់ដំបង៖សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ផឹកស្រាស្រវឹងមករករឿងឈ្លោះជាមួយប្រពន្ធហើយបានទាញពូថៅវាយក្បាលបណ្តាលឱ្យដួលសន្លប់រងរបួសធ្ងន់។លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានឱ្យដឹងថា ករណីប្រើហិង្សាក្នុងគ្រួសារនេះបានកើតឡើងនៅក្នុងភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២២។

ជនបង្កឈ្មោះហ៊ុន ត្រឹម អាយុ ៥៧ឆ្នាំ-ប្រពន្ធឈ្មោះប៉ាក យ៉ែន អាយុ ៥៣ឆ្នាំទាំង២នាក់នៅភូមិ ឃុំខាងលើ។បុរសរូបនេះក្រោយពីផឹកស្រាស្រវឹងជោកជាំពេលមកដល់ផ្ទះបានរករឿងឈ្លោះទាស់ទែង រហូតទាញពូថៅវាយក្បាលប្រពន្ធ បណ្តាលឱ្យរងរបួសត្រង់ក្បាលផ្នែកខាងក្រោយក៏ដួលសន្លប់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលស្រុកថ្មគោលបន្តនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *