សន្តិសុខ

រថយន្តដឹកដីបុករួចកិនអ្នកជិះម៉ូតូអូសជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់

ភ្នំពេញ៖រថយន្តដឹកដីបើកបុកហើយកិនពីលើអ្នកជិះម៉ូតូ បណ្តាលឱ្យស្លាប់នៅផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌពោធិ៍សែនជ័យម៉ោងជាង៨ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ចំណែកតៃកុង​រថយន្ត​ឈ្មោះ​ ដុក ផល្លា អាយុ​២៩​ឆ្នាំ ស្នាក់នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។មុន​កើត​ហេតុ​​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​គុបមូល ​តាម​ផ្លូវជាតិ​លេខ​៤ ពី​លិចទៅ​កើ​ត។

ពេលនោះ​ស្រាប់​តែមាន​រថយន្ត​ បែន​ដឹក​ដីផ្លាក​លេខ​ភ្នំពេញ​3C 7924 បើកតាម​មហាវិថី​ឈ្នះ​ឈ្នះ ពី​ជើង​ទៅ​ត្បូង​ឆ្លងផ្លូវ​ក៏​បុក​ម៉ូតូ​រួច​កិន​អូសជាច្រើនម៉ែត្រ​បណ្តាល​ឱ្យ​ម្ចាស់​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​បែកក្បាល​ស្លាប់​។សមត្ថកិច្ច​ក៏ចាប់​តៃកុង​រថយន្ត​បាន​ភ្លាមៗ យកទៅ​នគរបាល​រាជធានី​ភ្នំពេញ ​ដើ​ម្បីចាត់ការតាមច្បាប់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *