សន្តិសុខ

ចាប់ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគាស់ផ្ទះលួចយកម៉ូតូ

ភ្នំពេញ​៖​កម្លាំងនគរបាលបានចាប់ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគាស់ផ្ទះលួចយកម៉ូតូនៅភូមិត្រពាំងថ្លឹង៣សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃទី៤ ខែមេសាឆ្នាំ២០២២ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះសាង​ រ៉ាវី​ អាយុ២៨ឆ្នាំ​-ឈ្មោះង៉ែត​ បូរិន​ អាយុ៣០ឆ្នាំ​-ឈ្មោះ ជុំ វ៉ាន់ថៃ អាយុ១៨ឆ្នាំ-ពួកគេស្នាក់នៅសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​​។វត្ថុ​តាង​ដក​ហូតបានម៉ូតូ​ចំនួន​២គ្រឿង​,ដែក​កែ​ច្នៃសម្រាប់កាច់​កម៉ូតូ​ចំនួន២​-និង​សម្ភារពាក់ព័ន្ធបទល្មើសមួយ​ចំនួន​ទៀត​។

​មុនចាប់ខ្លួនកម្លាំងនគរបាលបានល្បាតលើផ្លូវចោមចៅ​ក៏ឃើញម៉ូតូម៉ាក Yamaha មួយគ្រឿង​ ។ដោយមានការសង្ស័យតាមបណ្តឹងសមត្ថកិច្ចក៏ហៅមកត្រួតពិនិត្យក្នុងកែបម៉ូតូរកឃើញដែកកែច្នៃចុងស្រួចចំនួន២ដើម​ និងឧបករណ៍​ផ្សេងទៀតទើបនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី១។បន្ទាប់មកបុរសទាំង៣នាក់បានប្រាប់ថា ពួកខ្លួនពិតជាបានគាស់ផ្ទះលួចយកម៉ូតូនិងធ្លាប់ឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមផ្លូវពិតមែន៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *