ព័ត៌មានសង្គម

មេបញ្ជាការកងទ័ពខេត្តព្រះវិហារចុះសួរសុខទុក្ខកងកម្លាំងតាមព្រំដែនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព្រះវិហារ៖លោកឧត្ដមសេនីយ៍ទោ ច័ន្ទសុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ រួមមន្ត្រីក្រោមឱ្យវាទក្នុងទីបញ្ជារដ្ឋាន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២  បានចុះសួរសុខទុក្ខកងកម្លាំងដែលនៅតាមព្រំដែន កម្ពុជា-ថៃ-ឡាវ។

លោកមេបញ្ជាការបានថ្លែងថា ជាកងកម្លាំងត្រូវការពារបូរណភាពទឹកដី និងរក្សាសុខសុវត្ថិភាព ស្ថេរភាពដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលនេះ។បន្ទាប់មកលោក បានប្រសិទ្ធពរជ័យ ដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

សូមឱ្យទេវត្តាឆ្នាំថ្មីថែរក្សាបងប្អូនឱ្យមានសុខភាពល្អចៀសផុតពីជំងឺទាំងពួង និងសូមឱ្យជួបតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ក្នុងនោះ លោក បានឧបត្ថម្ភថវិកាដល់ អង្គភាព វរសេនាតូចលេខ១ ចំនួន៥០០.០០០រៀល-អង្គភាព វរសេនាតូចលេខ២ ចំនួន៥០០.០០០រៀល-ផ្នែកសឹករងជាំក្សាន្ដ ចំនួន៥០០.០០០រៀល -ផ្នែកសឹករងឆែប ចំនួន៥០០.០០០រៀល និងសម្ភារមួយចំនួន។ក្នុងឱកាសនោះដែរ មេបញ្ជាការ បានរៀបចំលេងល្បែងប្រជាប្រិយ ដូចជា រាំលេងកម្សាន្ដ លោតបាវ៕ញ៉ែម សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *