ព័ត៌មានសង្គម សុខាភិបាល

​ទិវា​ជាតិ​សុខភាព​មាតា​ទារក​និង​កុមារ​២១​កុម្ភៈ​”​សុខភាព​កុមារ​កម្ពុជា​នាពេល​អនាគត​”

ព្រះវិហារ​៖​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែកុម្ភៈ​ឆ្នាំ​២០២០​លោកស្រី​ស​ចេង​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​និង​លោកស្រី​ចឹក​ហេង​អនុប្រធាន​អចិន្ត្រៃយ៍​សាខា​ខេត្ត​។​ជាមួយ​ក្រុមការងារ​បា​ន​នាំយក​សម្ភារ​និង​ថវិកា​ចុះ​សាក​សុខទុក្ខ​ស្ត្រី​ឆ្លងទន្លេ​និង​ស្ត្រី​មាន​ផ្ទៃពោះ​រង់ចាំ​សម្រាល​ចំនួន​២៥​នាក់​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្ត​។​

​ក្នុងឱកាស​ប្រារព្ធ​ទិវា​ជាតិ​សុខភាព​មាតា​ទារក​និង​កុមារ​២១​កុម្ភៈ​ក្រោម​ប្រធានបទ​”​សុខភាព​កុមារ​កម្ពុជា​នាពេល​អនាគត​”​លោកស្រី​ស​ចេង​អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មានប្រសាសន៍ថា​ទិវា​ជាតិ​សុខភាព​មាតា​ទារក​និង​កុមារ​នេះ​បាន​ប្រារព្ធ​ឡើង​តាម​អនុក្រឹត្យ​លេខ​២៧​អនក្រ​,​បក ចុះ​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១១​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោកស្រី​បាន​បន្តថា​ការដែល​បានកំណត់​យក​ថ្ងៃទី ២១ ខែកុម្ភៈ​ជា​រៀងរាល់ឆ្នាំ សម្រាប់​ប្រារព្ធ​ទិវា​ជាតិ នេះ​ស្រប​ពេលដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ទ​ទួលបាន​គោរមងារ​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អង្គការសហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី និង​កុមារ​។​

លោកស្រី​បានបញ្ជាក់​នូវ​អនុសាសន៍​ទាំង​៥​ចំណុច​តាម​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​និង​ជាស្សរ​ជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី​និង​កុមារ​។​ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​លើកកម្ពស់​សុខុមាល​ភាព​ដល់​ខ្លួនឯង​ជា​ម្តាយ​ផង​និង​កុមារ​ជា​បុត្រ​ធីតា​របស់ខ្លួន​ផង​។​

​ជាមួយ​នោះបាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​បុគ្គលិក​សុខាភិបាល​អ្នកផ្តល់​សេវា​ទាំងអស់​ទាំងអស់​សូម​ចូលរួម​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០​។​ពិសេស​ការកាត់បន្ថយ​អត្រា​ស្លាប់​របស់ មាតា និង​ទារក ក៏ដូចជា កុមារ អាយុ​ក្រោម ៥ ឆ្នាំ ។

​ក្នុងនោះ​ស្នើ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ជាតិ​និង​អន្តរជាតិ​សូមជួយ​និង​បន្ត​ជួយ​វិនិយោគ​គាំទ្រ​ដល់​ការងារ​សុខភាព​មាតា​ទារក​និង​កុមារ​នៅ​ទូទាំង​ខេត្តព្រះវិហារ​។​ឱកាស​នោះ​ផងដែរ​មាន​សម្ភារ​ផ្តល់ជូន​រួមមាន​៖​ពូក​សម្រាប់​ទារក​,​ខោអាវ​,​មួក​,​សាប៊ូ​,​កូនក្មេង​,​ទឹកដោះគោឆៅ​សម្រាប់​ម្តាយ​,​និង​ថវិកា​៥​ម៉ឺន​រៀល​៕សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *