ព័ត៌មានសង្គម សន្តិសុខ

ឃាត់នគរបាលម្នាក់ស្រវឹងឡូឡាដកកាំភ្លើងបាញ់មេឃ២គ្រាប់បង្កការភ័យខ្លាច  

ភ្នំពេញ៖កម្លាំងនគរបាលមួលដ្ឋានបានឃាត់ខ្លួនមន្រ្តីនគរបាលម្នាក់ស្រវឹងស្រាឈរស្រែកឡូឡានៅមុខផ្ទះអ្នកជិតខាងរួចដកកាំភ្លើងខ្លីបាញ់មេឃ២គ្រាប់ធ្វើឱ្យមានការភ័យខ្លាច។

ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះបានកើតឡើងនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២១ ខែសីហា។ពលរដ្ឋនៅជិតទីនោះបានឱ្យដឹងថា មានបុរស ជាមន្រ្តីនគរបាលម្នាក់បានមករស់នៅក្បែរផ្ទះរបស់ពួកគាត់ទើបតែបានជាងមួយខែប៉ុណ្ណោះ។

មន្ត្រីរូបនោះតែងតែមករករឿងដល់ពួកគាត់ជាច្រើនដងដោយអះអាងខ្លួនជាសមត្ថកិច្ចមានកាំភ្លើងខ្លីដល់ទៅ២ដើម។នៅម៉ោងកើតហេតុបុរសរូបនោះបានបើករថយន្តម៉ាកតូយ៉ូតាកាមរីហាយប្រ៊ីដផ្លាកលេខ នគរបាល2-7013 មកពីក្រៅឈប់រថយន្តនៅខាងមុខផ្ទះរបស់ពួកគាត់បានចុះពីលើរថយន្តហើយដកកាំភ្លើងខ្លី២ដើមឈរស្រែកឡូឡាក៏បាញ់មេឃ២គ្រាប់រួចក៏ចូលទៅក្នុងផ្ទះបាត់ទៅ។

មួយសន្ទុះក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្ថិ៍នគបាលរដ្ឋបាលសង្កាត់ព្រែកលៀបរួមទាំងរថយន្តផងដើម្បីចាត់ការតាមនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *