សន្តិសុខ

ពេលមានភ្លៀងរន្ទះបានបាញ់ចំបុរសម្នាក់បណ្តាលឱ្យស្លាប់នៅវាលស្រែ

ស្វាយរៀង៖មានការភ្ញាក់ផ្អើលអ្នកភូមិពេលមានភ្លៀងតិចៗនិងខ្យល់កន្ត្រាក់ស្រាប់តែរន្ទះបាញ់ចំបុរសម្នាក់កំពុងមើលក្របីបណ្តាលឱ្យស្លាប់ភ្លាមនៅវាលស្រែមិនអាចជួយសង្គ្រោះទាន់។

គ្រោះបាតុភូតធម្មជាតិនេះបានកើតឡើងស្ថិតក្នុងភូមិក្រាំងលាវ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងជាប់ព្រំដែនកម្ពុជា-វៀតណាមកាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា។មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសឹម អ៊ែន អាយុ៤២ឆ្នាំជាកសិករ រស់នៅភូមិស្វាយ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។

មុនកើតហេតុជនរងគ្រោះបានទៅឃ្វាលក្របីនៅវាលស្រែខណៈមានភ្លៀងស្រិចៗលាយឡំជាមួយខ្យល់ន្ត្រាក់។មួយសន្ទុះក្រោយមកក៏មានរន្ទះបាញ់ចំជនរងគ្រោះបណ្ដាលឱ្យដួលហើយបានស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។បន្ទាប់មកនគរបាលជំនាញនិងគ្រូពេទ្យបានចុះពិនិត្យសពហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែនទើបប្រគល់សពឱ្យក្រុមគ្រួសារយកធ្វើបុណ្យ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *