ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនបុរសប្រើកាំបិតកាប់និងចាក់សាំងដុតស្ត្រីម្នាក់ឱ្យរបួសធ្ងន់ទៅតុលាការ

សៀមរាប៖កម្លាំងនគរបាលខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៩ ខែតុលាបានបញ្ជូនបុរសម្នាក់ទៅតុលាការករណីប្រើកាំបិតកាប់និងចាក់សាំងដុតស្ត្រីម្នាក់បណ្តាលឱ្យរងរបួសធ្ងន់។សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែតុលាកម្លាំងនគរបាលបានចាប់ជនសង្ស័យម្នាក់ឈ្មោះសយ អាត អាយុ ៤៥ឆ្នាំនៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ពាក់ព័ន្ធប្រើកាំបិតបុ័ងតោនិងយកសាំងចាក់ដុតស្ត្រីរងគ្រោះឈ្មោះ ឈឿ បូណាអាយុ៤២ឆ្នាំនៅភូមិឃុំខាងលើឱ្យរងរបួសធ្ងន់ធ្ងរ។ អំពើហិង្សានេះផ្តើមចេញពីមានទំនាស់ពាក្យសម្តីគ្នាហើយជនសង្ស័យបានយកសាំងចាក់ដុតលើស្ត្រីរងគ្រោះបណ្តាលឱ្យឆេះខ្លួន។ បន្ទាប់មកបុរសរូបនោះបានយកកាំបិតប៉័ងតោកាប់លើនាងទៀតបណ្តាលឱ្យរបួស ផ្ទៃមុខ ១កាំបិត និងស្មា១កាំបិត។សមត្ថកិច្ចដកហូតបានវត្ថុតាងកាំបិត១-ពូថៅ១និងសាំង៦ដប ។ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *