ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនចិនតៃវ៉ាន់ម្នាក់ទៅតុលាការករណីនាំគ្រឿងញៀនជាង២គីឡូឡើងយន្តហោះ

ភ្នំពេញ៖ផ្នែកជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនចិនតៃវ៉ាន់ម្នាក់ទៅតុលាការករណីនាំគ្រឿងញៀនជាង២គីឡូក្រាមប្រុងឡើងយន្តហោះពីកម្ពុជាទៅក្រុងតៃប៉ិ កោះតែវ៉ាន់។សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក១០ កាលពីថ្ងៃទី៦ ខែធ្នូបានបញ្ជូនចិនតៃវ៉ាន់ម្នាក់ទៅតុលាការភ្នំពេញជាប់ពាក់ព័ន្ធករណីជួញដូរនិងដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់។បុរសចិនតៃវ៉ាន់នោះឈ្មោះ YANG CHIN CHUNG អាយុ៤៦ឆ្នាំ។សូមរំលឹកថា កាលពីថ្ងៃទី៣ ខែធ្នូ កម្លាំងនគរបាលជាមួយគយប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញច្រកអ្នកដំណើរចេញបានត្រួតពិនិត្យនិងឆែកឆេរភាពមិនប្រក្រតី។ក្នុងនោះរកឃើញចិនតៃវ៉ាន់ម្នាក់ដឹកជញ្ជូនសារធាតុញៀនខុសច្បាប់ពីកម្ពុជាមានគោលដៅទៅក្រុងតៃប៉ិ កោះតៃវ៉ាន់ ។ជនសង្ស័យលាក់ទុកសារធាតុញៀនប្រភេទហេរ៉ូអ៊ីនចំនួន៨ដុំ ទម្ងន់២៧៩៩,៧៩ក្រាមស្មើជិត៣គីឡូ។ជនជាតិចិនរូបនោះបានរុំបិទជាប់នឹងដងខ្លួនតាមរយៈជើងហោះហើរក្រុមហ៊ុន EVAAIR BR0266/03DEC ។ ក្រោយឃាត់ខ្លួនក៏បានប្រគល់មនុស្សនិងវត្ថុតាងឱ្យទៅមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីបញ្ជូនទៅតុលាការ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *