ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនអ្នកសារព័ត៌មានអនឡាញម្នាក់វាយស្រីកំណាន់ឱ្យរបួសធ្ងន់ទៅតុលាការ

តាកែវ៖រសៀលថ្ងៃទី១៣ខែធ្នូនេះសមត្ថកិច្ចបានបញ្ជូនអ្នកសារព័ត៌មានអនឡាញម្នាក់វាយស្រ្តីកំណាន់ចិត្តរបស់ខ្លួនបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរទៅតុលាការដើម្បីចាត់ការតាមច្បាប់។លោកយ៉ាង តារា អធិការរងនគរបាលស្រុកគីរីវង្សបានឱ្យដឹងថា កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២២ឈ្មោះ កែម ចន អាយុ៤៥ឆ្នាំដែលជាអ្នកសារព័ត៌មាន «ចនធីវីអនឡាញ»បានប្រើអំពើហិង្សាដោយសារជនសង្ស័យប្រចណ្ឌស្រីកំណាន់ចិត្តរបស់ខ្លួនជាមួយនឹងអ្នកផ្សេង។អធិការរងនគរបាលស្រុកបានបន្តថា ករណីនេះបានកើតឡើងនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។នៅពេលនាំមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលឈ្មោះ កែម ចន មិនត្រឹមតែថតឡាយក្នុងប៉ុស្តិ៍ប៉ុណ្ណោះទេថែមទាំងបានដេញវាយស្ត្រីរងគ្រោះឈ្មោះចន្ថា អាយុ ៣៨ឆ្នាំ នៅក្នុងប៉ុស្តិ៍ទៀតផង។សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យម្នាក់នេះ ត្រូវបាននគរបាលស្រុកគីរីវង់ក៏ធ្លាប់ប្តឹងទៅតុលាការខេត្តម្តងហើយពីបទផ្សាយព័ត៌មានមិនពិតនិងញុះញុង។ពេលនេះជំនាញបានឃាត់ខ្លួនតាមបណ្តឹងជនរងគ្រោះរួចបញ្ជូនទៅតុលាការតាកែវតែម្តង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *