សន្តិសុខ

តាមចាប់អ្នកបើកកុងតឺន័របុកម៉ូតូពីក្រោយបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាម 

ភ្នំពេញ៖សមត្ថកិច្ចស្វែងរកចាប់តៃកុងរថយន្តកុងតឺន័របុកម៉ូតូពីក្រោយរួចកិនមនុស្សចំក្បាលនិងអូសម៉ូតូជាច្រើនម៉ែត្របណ្តាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអណោចអធ័ម។គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះបានកើតឡើងស្ថិតនៅតាមផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាកាលពីយប់ថ្ងៃទី៨ ខែមករា។ មន្ត្រីនគរបាលបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ យឹម អាត អាយុជាង៣០ឆ្នាំជាកម្មករសំណង់។មុនកើតហេតុម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ង-8901-ភព1បើកលើផ្លូវជាតិលេខ៦អារ ពីកើតទៅលិច។មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តកុងតឺន័រផ្លាកលេខត្បូងឃ្មុំ3A-1831 បើកមកបុកម៉ូតូពីក្រោយពេញទំហឹងរួចកិនពីលើបុរសរងគ្រោះចំក្បាលបណ្តាលឱ្យស្លាប់ភ្លាម។ ចំណែករថយន្តបង្កបន្ថែមល្បឿនបើករត់ទាំងម៉ូតូអូសជាប់នៅពីក្រោមជាច្រើនម៉ែត្រទើប សមត្ថកិច្ចដេញតាមឃាត់បានតែរថយន្តរីឯតៃកុងរត់គេចខ្លួនបាត់។ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យហើយយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំតំណាងភាគីទាំង២ចូលខ្លួនដោះស្រាយនិងបន្តតាមចាប់តៃកុងយកមកអនុវត្តតាមច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *