ព័ត៌មានសង្គម សន្តិសុខ

គ្រោះថ្នាក់ចរាចរណ៍២ករណីកន្លែងតែមួយស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កំពត៖គ្រោះថ្នាក់ចរាចរណ៍២ករណីកន្លែងតែមួយដែលបុរសម្នាក់ជិះម៉ូតូបុកដើមឬស្សីលើត្រាក់ទ័រជុងមុតដួលស្លាប់មួយរំពេច និងបុរសម្នាក់ទៀតមកបុកត្រាក់ទ័រនោះរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣ ក្នុងភូមិវត្តពោធ៍ ឃុំថ្មី ស្រុកទឹកឈូកាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ។ មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ស្វាយ មៀន អាយុ២៤ឆ្នាំនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុង/ខេត្តកំពត។ចំណែកអ្នករងរបួសមិនទាន់ស្គាល់អត្តសញ្ញាណព្រោះបញ្ជូនទៅមន្ទីរពេទ្យ។មុនគ្រោះថ្នាក់កើតឡើង គេឃើញត្រាក់ទ័រមួយគ្រឿងបើកពីកើតទៅលិចដោយមានសណ្តោងរ៉ឺម៉កដឹកដើមឫស្សីពេញ។ពេលនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមកពីក្រោយបានបុកចំដើមឫស្សីបណ្តាលឱ្យជុងមុតរួចដួលហូរឈាមពេញខ្លួនស្លាប់តែម្តង។ភ្លាមៗនោះអ្នកបើកត្រាក់ទ័របានចុះរត់គេចបាត់។បន្ទាប់ពីមានគ្រោះថា្នក់កម្លាំងនគរបាល-អាវុធហត្ថ-និងប្រជាការពារកំពុងសម្រួលចរាចរណ៍ក៏មានបុរសម្នាក់ជិះម៉ូតូយ៉ាងលឿនមកបុកត្រាក់ទ័រនោះបណ្តាលឱ្យដួលរងរបួសធ្ងន់ធ្ងរម្នាក់ទៀត។ សមត្ថកិច្ចបានទំនាក់ទំនងហៅរថយន្តដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *