ព័ត៌មានសង្គម សន្តិសុខ

កំពុងសាកសួរស្ត្រីបើកកន្លែងម៉ាស្សាកោសជប់បង្កប់សេវាផ្លូវភេទ

ភ្នំពេញ៖កម្លាំង​នគរបាលកាលពី​រសៀលថ្ងៃទី២៧ ខែកុម្ភៈ បានបញ្ជូនស្ត្រីម្នាក់ពាក់ព័ន្ធបើកកន្លែងម៉ាស្សាកោសជប់ បង្កប់សេវាផ្លូវភេទទៅតុលាការភ្នំពេញ។នៅព្រឹកនេះតុលាការកំពុងបន្តនីតិវិធី។ មន្ត្រីនៃផ្នែកប្រឆាំងការជួញដូរមនុស្ស​និងការពារអនីតិជន​ នៃអគ្គស្នងការនគរបាលជាតិ​ មិនទាន់បញ្ជាក់ ពីអត្តសញ្ញាណស្ត្រីសង្ស័យដែលបញ្ជូនទៅតុលាការនោះនៅឡើយទេ។សូមបញ្ជាក់ថា ករណីចុះបង្ក្រាបកន្លែងម៉ាស្សាកោសជប់បង្កប់សេវាផ្លូវភេទនោះបានធ្វើឡើងនៅម្តុំស្តុបក្បាលថ្នល់ តាមផ្លូវ២៧១ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ។មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា ទីតាំងម៉ាស្សា កោសជប់“យីហោ456”នោះត្រូវបានជំនាញមានការសង្ស័យជាយូរមកហើយ។ក្រោយមកត្រូវកម្លាំងចុះបង្ក្រាបដោយឃាត់ខ្លួនស្ត្រី៥នាក់ហើយមានទាំងមេការម្នាក់ផង និងដកហូតវត្ថុតាងពាក់ព័ន្ធបម្រើផ្លូវភេទមួយចំនួន។ចំណែកស្ត្រី៥នាក់និងវត្ថុតាងត្រូវបញ្ជូនទៅផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *