កោះកុង៖ឃាតកម្មមួយបានកើតឡើងកាលពីថ្ងៃទី៦ ខែមីនាបណ្ដាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ នៅមុខខ្លោងទ្វារសួនសត្វ ភូមិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ បឿន ប៊ុនហេង អាយុ ២៣ ឆ្នាំជា កម្មករ ស្នាក់នៅភូមិ-ឃុំខាងលើ។អ្នករបួសឈ្មោះ ឈ្មោះ ហេង ចាន់ដារ៉ា អាយុ ១៩ ឆ្នាំ ស្នាក់នៅភូមិ-ឃុំជាមួយគ្នា។រីឯជនសង្ស័យ២នាក់ឈ្មោះ ហេង សៅឌី អាយុ ៣៧ឆ្នាំ មុខរបរចុងភៅចិន នៅភូមិ-ឃុំខាងលើបានរត់គេចខ្លួន។ឈ្មោះ ហ៊ុយ ហៃទី អាយុ២៤ឆ្នាំជាចុងភៅចិន ត្រូវបានឃាត់ខ្លួន។ក្រុមជនសង្ស័យបានធ្វើសកម្មភាពដោយយកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះ បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់និងអ្នកស្លាប់។ករណីនេះនគរបាលស្រុកមណ្ឌលសីមាកំពុងបំពេញសំណុំរឿងតាមនីតិវិធីនិងកំពុងស្រាវជ្រាវរកចាប់ជនសង្ស័យម្នាក់ទៀតយកមកអនុវត្តតាមច្បាប់៕
Related Articles
បង្រ្កាបក្រុមទំនើង៥នាក់ប្រើដំបងដែកវាយតប់គ្នាបង្ករបួសស្នាម
ពោធិ៍សាត់៖កម្លាំងនគរបាល បានបង្រ្កាបក្រុមទំនើង៥នាក់ប្រើដំបងដែក វាយតប់គ្នាបង្ករបួសស្នាមនៅផ្លូវលេខ៥៥ភូមិប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២ ខែមេសា។ មន្ត្រីនគរបាលប៉ុស្តិ៍ប្រម៉ោយបានឱ្យដឹងថា ក្រោយពីមានហេតុការណ៍រវាងក្រុមទំនើងវាយតប់គ្នាបង្កភាពចលាចលរហូតមានរបួសស្នាមនោះមក កម្លាំងអន្តរាគមន៍នគរបាលស្រុកបានចុះបង្រ្កាបក្មេងទំនើងទាំង២ក្រុមដែលប្រើហិង្សាដាក់គ្នានោះបានចំនួន៥នាក់។ ពួកគេមានអាយុពី២០ដល់២៧ឆ្នាំនៅ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន៣គ្រឿងម៉ាកវីនន័រនិងម៉ាកអ៊ិចសិនទ័រ២ គ្រឿង-ដែកទីបជ្រុង៤ដើម-ខ្សែក្រវ៉ាត់១។ក្រោយពីសាកសួរជនសង្ស័យនិងវត្ថុតាងត្រូវនគរបាលស្រុកវាលវែងបានអនុវត្តបន្តតាមនីតិវិធី៕
កម្លាំងអគ្គនាយកដ្ឋាន “ក.ប.ប.”បំផ្លាញចោលអាល់កុលក្លែងក្លាយជិត១២តោន
ភ្នំពេញ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២១បាននាំយកអាល់កុលក្លែងក្លាយឬមេតាណុលជិត១២តោនទៅបំផ្លាញចោលក្រោយបង្ក្រាបបាននៅតាមទីផ្សារ។ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.”បានណែនាំឱ្យមន្រ្តីក្រោមឱវាទទាំងអស់ បង្កើនសកម្មភាពត្រួតពិនិត្យគុណភាពអាល់កុល ដែលកំពុងចរាចរដាក់លក់ និងចែកចាយក្នុងក្របខណ្ឌទូទាំងប្រទេស។ សូមបញ្ជាក់ថា៖ អាល់កុល ឬអេតាណុល គឺជាសារធាតុដែលគេយកមកប្រើសម្រាប់សម្លាប់មេរោគ ពិសេសក្នុងដំណាក់កាលដែលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ធ្វើឱ្យតម្រូវការអាល់កុលមានការកើនឡើងខ្ពស់ ។ជាហេតុនាំឱ្យមានបុគ្គលឆ្លៀតឱកាសមួយចំនួន បានបន្លំយកសារធាតុមេតាណុល (Methanol) មកលក់ជូនពលរដ្ឋ។ ការប្រើប្រាស់មេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ។ តែថែមទាំងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បានប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត៕ដោយ៖ចំប៉ា
ម៉ាស៊ីនកិនដីឥដ្ឋបានឆក់យកជីវិតមនុស្សម្នាក់នៅខេត្តតាកែវ
តាកែវ៖គ្រោះថ្នាក់ដ៏ព្រឺព្រួចមួយដោយមានមនុស្សម្នាក់បានរអិលជើងធ្លាក់ចូលក្នុងម៉ាស៊ីនកិនដីឥដ្ឋបណ្តាលឱ្យម៉ាស៊ីនកិនខ្ទេចខ្លួនស្លាប់មួយរំពេច។សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅឡឥដ្ឋភូមិខ្សឹង សងា្កត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវកាលពីព្រឹកថៃ្ងទី២ ខែធ្នូឆ្នាំ២០២១។ បុរសដែលស្លាប់ឈ្មោះហែល ស៊ីវង់អាយុ៣១ឆាំ្នជាកម្មករឡឥដ្ឋរស់នៅទីតាំងខាងលើ។គ្រោះថ្នាក់នេះដោយសារជនរងគ្រោះបានលូកដៃយកខ្សែគោដែលធ្លាក់ចូលក្នុងម៉ាស៊ីនកិនដីឥដ្ឋ។ពេលនោះជនរងគ្រោះក៏រអិលជើងធ្លាក់ចូលក្នុងម៉ាស៊ីនកិនដីបណា្តលឱ្យម៉ាស៊ីនកិនខ្ទេចខ្លួនសា្លប់តែម្តង។បន្ទាប់ពីនោះសមត្ថកិច្ចបានចុះទៅពិនិត្យរួចក៏ប្រគល់សាកសពឱ្យទៅបងប្អូនសាច់ញាតិយកទៅធើ្វបុណ្យ៕