ព័ត៌មានសង្គម សន្តិសុខ

ប្រទះឃើញមនុស្សម្នាក់ចងកស្លាប់នៅលើដើមឈើក្នុងដីឡូត៍មួយ

ភ្នំពេញ៖បុរសម្នាក់ដើរចូលក្នុងដីឡូត៍មួយ ស្រាប់តែក្រឡេកឃើញបុរសម្នាក់ ចងកនៅលើដើមឈើមិនដឹងស្លាប់ពីពេលណា ហើយក៏បានទៅប្រាប់មន្ត្រីអាជ្ញាធរឱ្យទៅពិនិត្យ។ហេតុការណ៍បង្កភ្ញាក់ផ្អើលនោះ នៅត្រង់ដីឡូត៍មួយផ្លូវ៥០ម៉ែត្រ ក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា។ សពបុរសចងកសម្លាប់ខ្លួននេះសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ អាយុប្រហែលជាង៣០ឆ្នាំ-ពាក់អាវផ្កាដៃវែង-ស្លៀកខោជើងវែងពណ៌ក្រម៉ៅ-ពាក់ស្បែកជើងប៉ាតា។មុនកើតហេតុមានបុរសម្នាក់បានដើរចូលដីឡូតិ៍ដើម្បីរកកន្លែងបត់ជើង។ពេលនោះស្រាប់តែប្រទះឃើញមនុស្សប្រុសចងកនៅលើដើមឈើមិនដឹងស្លាប់ពីពេលណា ហើយក៏បានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍សង្កាត់ព្រៃស។ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្តកោសល្យវិច័យ និងគ្រូពេទ្យស្ថាបនតុលាការភ្នំពេញ បានចុះទៅពិនិត្យសពឃើញយកខ្សែស្បែកជើងចងភ្ជាប់និងមែកឈើ។ក្រុមជំនាញបានប្រគល់សពឱ្យអាជ្ញាធរសង្កាត់ព្រៃស ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *