ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ចាប់វៀតណាម២នាក់ដាំដើមកញ្ឆាច្រើនម៉ឺនដើមត្រៀមបញ្ជូនទៅតុលាការ

មណ្ឌលគិរី៖កញ្ឆាប្រមាណ១០.៦៧១ដើមទម្ងន់១.២០៥គីឡូក្រាម ជាមួយឧបករណ៍ផលិតជាច្រើនមុខទៀត ត្រូវសមត្ថកិច្ចបានរឹបអូសនិងឃាត់ខ្លួនវៀតណាម២នាក់ ត្រៀមបញ្ជូនទៅតុលាការ។សមត្ថកិច្ចខេត្តមណ្ឌលគិរីបានឱ្យដឹងថា កាលពីនៅថ្ងៃទី១៦ ខែមេសាកម្លាំងចម្រុះបានចុះបង្ក្រាបទីតាំងដាំដំណាំដើមកញ្ឆាខុសច្បាប់ស្ថិតក្នុងភូមិម៉េប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ក្នុងនោះចាប់ម្ចាស់ចម្ការដាំដើមកញ្ឆាជាបទល្មើសជនជាតិវៀតណាម២នាក់។ជាជនសង្ស័យឈ្មោះ ង្វៀន វ៉ាន់ហ្វាង អាយុ៣២ឆ្នាំ និងឈ្មោះ ហ្វាម វ៉ាន់ថាយ អាយុ២៧ឆ្នាំ។ពួកគេនៅស្រុកវិញ ខេត្តងាអានប្រទេសវៀតណាម។ក្នុងប្រតិបត្តិការសមត្ថកិច្ចបានដកហូតវត្ថុតាង១.កញ្ឆាស្ងួត២កញ្ចប់-ជីគីមី៣០ការុង-ថ្នាំបំប៉នដើមកញ្ឆា២៧កំប៉ុង-កែវជ័របណ្តុះកូនកញ្ឆា-៥០០កែវ-ជញ្ជីងថ្លឹងកញ្ឆាក្រៀម៣គ្រឿង-ម៉ាស៊ីនអ៊ុតកញ្ចប់កញ្ឆា-៣គ្រឿង-ថង់វេចខ្ចប់កញ្ឆា-៤៣៨ថង់។ថ្នាំជ្រលក់កញ្ឆា១២កំប៉ុង-ថ្នាំប៉ូវកញ្ឆា១ធុង២០លីត្រនិងថូរជ័រដាំកញ្ឆា៧២០ថូ។ក្នុងនោះបានកាប់ដើមកញ្ឆាស្រស់និងដុតកម្ទេចចោលចំនួន១០.៦៧១ដើមទម្ងន់១.២០៥គីឡូក្រាម។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ។

rsc

Leave a Reply

Your email address will not be published. Required fields are marked *