សន្តិសុខ

​ជន​ម្នាក់​ដើរ​ដួល​ស្លាប់​លើ​ចិញ្ចឹម​ផ្លូវ​នៅ​សង្កាត់​ស្រះចក​​​ខណ្ឌដូនពេញ​

ភ្នំពេញ​៖​បុរស​ម្នាក់​ជា​ជន​អានា​ថា​បានមក​ដើរ​ដួល​ស្លាប់​យ៉ាង​អាណោចអាធម៌​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​៥​ខែ​មិនា​ឆ្នាំ​២០២០​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​កែង​នឹង​ផ្លូវ​លេខ​៩០ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ដោយសារ​ជា​ជនអនាថា​។​ស្ត្រី​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គាត់​បានឃើញ​ជនរងគ្រោះ​ដើរ​ជាធម្មតា​។​មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​ដេក​តែ​គាត់​ស្មានតែ​ដេកលក់​យូរពេក​ក៏​ដើរទៅ​មើល​ស្រាប់តែ​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ។​

ភ្លាមនោះ​គាត់​ក៏បាន​ហៅ​គេឯង​ឱ្យ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មកដល់​កន្លែងកើតហេតុ និង​សហការ​ជាមួយ​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​យកទៅ​តម្កល់​បូជា​នៅ​វត្ត​ទួល ខណ្ឌ​ឬ​ស្សី​កែវ ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *