ព័ត៌មានសង្គម សន្តិសុខ

កំពុងស្រាវជ្រាវករណីឆេះផ្ទះបំផ្លាញម៉ូតូ​-រថយន្តនិងមនុស្សម្នាក់រង​របួសធ្ងន់

ភ្នំពេញ៖ផ្នែកជំនាញបានបើកការស្រាវជ្រាវករណី ឆេះផ្ទះកាត់ដេរ​មួយខ្នងអស់ទាំងស្រុងបាត់បង់ទ្រព្យសម្បតិ្ត ខូចខាតសម្ភារប្រើប្រាស់-ម៉ូតូ២គ្រឿង​-រថយន្ត១គ្រឿងនិងមនុស្សម្នាក់របួសធ្ងន់។​ហេតុការណ៍នេះបានកើតឡើងនៅផ្លូវ៣១៨ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីរំលងអធ្រាត្រចូលថ្ងៃទី២២​ ខែកក្កដា​ឆ្នាំ២០២៣។​​សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ផ្ទះឈ្មោះ អៀន សុខម ភេទស្រី អាយុ ៥៨ឆ្នាំមុខរបរអ្នកកាត់ដេរសម្លៀកបំពាក់។មុនកើតហេតុគេឭស្នូសំឡេងផ្ទុះចេញពីផ្ទះខាងលើ​ ក៏ផ្តើមឆេះយ៉ាងសន្ធោសន្ធៅតែម្ដង​។ភ្លាមៗនោះមន្ត្រីអាជ្ញាធរមូលដ្ឋានបានរាយការណ៍ទៅខាងរថយន្តពន្លត់អគ្គិភ័យឱ្យមកជួយអន្តរាគមន៍។ ​ក្រោយមកកម្លាំងសមត្ថកិច្ច​បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយបាញ់ទឹកពន្លត់។ក្នុងប្រតិបត្តិការ​កម្លាំងបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១៣គ្រឿង បាញ់ទឹកអស់១៣រថយន្ត ភ្លើងក៏បានរលត់នៅយប់ថ្ងៃដដែល។​ក្នុងហេតុការណ៍នេះបានបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ បាត់បង់ទ្រព្យសម្បតិ្ត ខូចខាតសម្ភារប្រើប្រាស់ ក្នុងនោះមានម៉ូតូចំនួន២គ្រឿង​-រថយន្តម៉ាកToyota vitz ១គ្រឿង​។តែគ្រោះអគ្គិភ័យនេះមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ។ចំពោះមូលហេតុនិងទំហំនៃការខូចខាតសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវនិងសាកសួរ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *