ព័ត៌មានសង្គម សន្តិសុខ

ចាប់ក្រុមទំនើងជិត១០នាក់ករណីវាយតប់គ្នាបង្កការភ័យខ្លាច

ភ្នំពេញ៖កម្លាំងនគរបាលអន្តរាគមន៍ពិសេស បានចាប់ក្រុមទំនើងជិត១០នាក់ ករណីវាយតប់គ្នាបង្កការភ័យខ្លាចដល់ពលរដ្ឋរស់នៅម្តុំបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៨ ខែកញ្ញា។កម្លាំងមូលដ្ឋានបានឱ្យដឹងថា​ មុនកើតហេតុមានមនុស្ស៤នាក់ជិះម៉ូតូ២គ្រឿង ចេញពីម្តុំមន្ទីរពេទ្យលោកសង្ឃទៅអង់តែនទួលគោក។​មកដល់កន្លែងខាងលើស្រាប់តែមួយក្រុមទៀតមានគ្នា៧-៨នាក់ជិះម៉ូតូជាច្រើនគ្រឿងមកក្បែរ រួចក៏ធាក់លើម៉ូតូក្រុម៤នាក់​ឱ្យដួល។ភ្លាមៗនោះក៏កើតជាជម្លោះដេញវាយគ្នាពេញផ្លូវរហូតដល់ក្នុងបរិវេណបឹងកក់។ដោយភាគីទាំងសងខាងខ្លះប្រើដុំថ្ម​ ខ្លះទៀតប្រើខ្សែក្រវាត់បានវាយតប់និងគប់គ្នាបង្កការភ័យខ្លាចនៅតំបន់នោះ។ពេលក្រុមទំនើងធ្វើសកម្មភាពកម្លាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានខណ្ឌដូនពេញ​បានឃាត់ខ្លួនទាំង២ក្រុមចំនួនជិត១០នាក់រួមទាំងវត្ថុតាង។បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចជំនាញបាននាំក្រុមទំនើងជាមួយម៉ូតូជាច្រើនគ្រឿងយកទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ដើម្បីបន្តនីតិវិធី​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *