សន្តិសុខ

​នៅ​ស្រុក​រំដួល​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​គ្នា​បណ្តាលឱ្យ​របួស​បីនាក់​

​ស្វាយរៀង​៖​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​និង​ម៉ូតូ​ធ្វើឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ចំណែក​ស្ត្រី​និង​បុរស​ពីរ​នាក់​បាន​រងរបួស​ស្រាល​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​លេខ​១៣​ត្រង់ចំណុច​ស្ថិតនៅ​ភូមិ​ចក​ឃុំ​កំពង់​ចក​ស្រុក​រំដួល ខេត្ត​ស្ចា​យ​រៀង​កាលពី​ទាបភ្លឺ​ចូល​នៅ​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ម៉ូតូ​ទី​១ ម៉ាក្ស​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ផលិត​ឆ្នាំ​២០១៩​ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 1G.0973​បើកបរ​ដោយ​ឈ្មោះ​ដុក​ឈាង​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​រងរបួស​ជើង​ខាងឆ្វេង​ធ្ងន់ ម៉ូតូ​ខូចខាត​ធ្ងន់​។ អ្នករួមដំណើរ​ម្នាក់ ឈ្មោះ អន សា​មន ភេទ ស្រី អាយុ​៣០​ឆ្នាំ​រងរបួស​ស្រាល​។​

​ប្រភព​ដដែល​បាន​បន្តថាៈ អ្នកបើកបរ​ម៉ូតូ​ទី​២ ឈ្មោះ អ៊ុ សា​ភា​ច ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​ជិះ ម៉ូតូ​ម៉ាក្ស ហុងដា CBR ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1ID.6487​មិន​ពាក់មួក​សុវត្ថិភាព​រង​របួសស្រាល​ម៉ូតូ​ខូចខាត​ធ្ងន់​។​មូលហេតុ​ដោយសារ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពាក់​ផ្លាកលេខ​ត្បូងឃ្មុំ 1G .0973 បើក​មិន​ប្រកាន់​ស្តាំ​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *