ព័ត៌មានសង្គម សន្តិសុខ

រថយន្តដឹកទំនិញបើកគេចរថយន្តឆ្លងផ្លូវ បួងចង្កូតបង្ខំបណ្តាលឱ្យក្រឡាប់

ភ្នំពេញ៖រថយន្តធំដឹកទំនិញបានបើកគេចពីរថយន្តប្រុងឆ្លងផ្លូវ ក៏បួងចង្កូតបង្ខំបណ្តាលឱ្យក្រឡាប់ចាក់ទំនិញលើផ្លូវ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃទេ។ហេតុការណ៍នេះបានកើតទ្បើងនៅតាមផ្លូវជាតិលេខ៦អារ ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា កាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តធំដឹកទំនិញបានបើកចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៦អារ ពីត្បូងទៅជើងក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើក៏មានរថយន្តខាងមុខប្រុងបត់ឆ្លងផ្លូវ តៃកុងក៏បួងចង្កូតគេចដោយបង្ខំ បណ្តាលក្រឡាប់ចាក់ទំនិញលើផ្លូវតែម្តង។តែក្នុងគ្រោះថ្នាក់ចរាចរណ៍នោះមិនបណ្តាលឱ្យតៃកុងរងរបួសធ្ងន់​ និងមិនបង្កប៉ះពាល់ដល់អ្នកដទៃទេ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍កុំឱ្យកកស្ទះចរាចរណ៍ ។ម្ចាស់រថយន្តបានហៅរថយន្តមួយគ្រឿងទៀតមកផ្ទេរទំនិញ និងយករថយន្តនោះទៅជួសជុល៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *