ព័ត៌មានសង្គម សន្តិសុខ

តាមចាប់រថយន្តបុកម៉ូតូ ធ្វើឱ្យមន្ត្រីអាវុធហត្ថម្នាក់ស្លាប់ និងស្ត្រីរួមដំណើររងរបួសធ្ងន់(មានវិដេអូ)

ភ្នំពេញ៖សមត្ថកិច្ចជំនាញបានតាមរកចាប់ រថយន្ត​បើកបុកម៉ូតូ បណ្តាលឱ្យមន្ត្រីអាវុធហត្ថខណ្ឌចម្ការមនម្នាក់ស្លាប់ និងស្ត្រីម្នាក់រួមដំណើររងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅតាមផ្លូវលេខ២១៤ កែងផ្លូវលេខ៥១ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៤ ខែវិច្ឆិកា។​សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ​ ភាង​ មុន្នីស័ក្ខ​​ អាយុ២៥ឆ្នាំ​ជាមន្ត្រីអាវុធហត្ថខណ្ឌចម្ការមន​ ស្រុកកំណើតនៅខេត្តត្បូងឃ្មុំ​។ចំណែកស្ត្រីរួមដំណើររងរបួសធ្ងន់មិនទាន់ស្គាល់ឈ្មោះព្រោះប្រញាប់ដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។​ប្រភពដដែលបានបន្តថា មុនកើតហេតុ​បុរសម្នាក់​រួមដំណើរដោយស្ត្រីម្នាក់ផង បានជិះម៉ូតូម៉ាក​Vespaពណ៌ក្រហម​គ្មានផ្លាកលេខ​ តាមផ្លូវលេខ២១៤​ពីលិចទៅកើត។មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក​​បើកតាមផ្លូវលេខ៥១ ​ពីជើងទៅត្បូងក្នុងល្បឿនលឿន​។រថយន្តបានបុកម៉ូតូពេញទំហឹងខ្ទាតមនុស្ស​ជាច្រើនម៉ែត្រ​ បណ្ដាលឱ្យខាងម៉ូតូជាមន្ត្រីអាវុធហត្ថខណ្ឌចម្ការមនបាន​ស្លាប់មួយរំពេច។រីឯស្ត្រីរួមដំណើររងរបួសធ្ងន់​ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ។ក្រោយបង្កគ្រោះថ្នាក់រហូតបាត់បង់ជីវិតនិងរងរបួស រថយន្តបង្កក៏បើករត់បាត់។ បន្ទាប់មកកម្លាំង​មូលដ្ឋាន និងអាវុធហត្ថ​ខណ្ឌបានបើកការស្រាវជ្រាវ តាមរកចាប់រថយន្តបង្កនិងតៃកុងយកមកអនុវត្តតាមច្បាប់៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *