កីឡា ព័ត៌មានសង្គម

Coulibalyរបស់ ISI ដង្កោសែនជ័យជាប់កំណត់ត្រាកីឡាករបរទេសទី១រកបាន៣គ្រាប់ម្នាក់ឯង

ព័ត៌មានកីឡា៖ពានហ៊ុនសែនខាប់ Coulibaly របស់ISIដង្កោសែនជ័យជាប់កំណត់ត្រាកីឡាករបរទេសទីមួយរកបាន៣គ្រាប់ម្នាក់ឯង។រសៀលថ្ងៃទី១០ ខែមករាឆ្នាំ២០២៤ក្រុម ISI បានទទួលជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Angkor City លទ្ធផល០-៧ សម្រាប់ការប្រកួតជើងទី១ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន លើកទី១៧ឆ្នាំ២០២៣-២០២៤ ថ្នាក់ជាតិ វគ្គ១៦ក្រុមចុងក្រោយ។ក្នុងនោះ៧ គ្រាប់របស់ក្រុម ISI រកបានដោយកីទ្បាករ Ndongo Louis Willy រកបាន១គ្រាប់ កីឡាករសំអុលទីណា រកបាន២គ្រាប់ និង Coulibaly Abdel Kader រកបាន៣គ្រាប់ម្នាក់ឯង។ ចំណែកឯ១គ្រាប់ទៀតជាការស៊ុតបញ្ចូលទីខ្លួនឯង Own Goal របស់ក្រុម Angkor City ដោយកីទ្បាករ Federico Diaz។

ក្រោយពីរកបាន៣គ្រាប់ម្នាក់ឯងបែបនេះ Coulibaly ដែលប្រធានក្រុម ISI និងជាខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័រ បានក្លាយជាកីទ្បាករបទេសដំបូង គេបង្អស់ដែលអាចស៊ុត Hat-trick ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន លើកទី១៧។ កីទ្បាករបរទេស៣នាក់ផ្សេងទៀតគឺ លូហ្វីសវីលី Louis Willy របស់ក្រុម ISI កីឡាករ បាស្តុស Bastos និងយូរសេវ ហ្សីចារី Youssef Ezzejjari របស់ក្រុមវិសាខា ក៏រកបាន១គ្រាប់ផងដែរ។គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ហ៊ុនសែនខាប់នៅឆ្នាំនេះ បានអនុញ្ញាតឱ្យក្រុមនីមួយៗប្រើកូតា កីទ្បាករបរទេសចូលលេងបាន គឺក្លិបអាចចុះបញ្ជីកីឡាករបរទេសបានចំនួន៦នាក់ និងអាចដាក់ចូលប្រកួតបាន៤នាក់ ក្នុងទម្រង់៣បូក១ គឺត្រូវមានកីឡាករអាស៊ីក្នុងទីលានយ៉ាងតិចម្នាក់៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *