នយោបាយ ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

នាវាកងកងស្វ័យការពារ ជើងទឹកជប៉ុន២គ្រឿង បានចាកចេញពីកំពង់ផែ ក្រុងព្រះសីហនុ

ព្រះសីហនុ៖មន្ត្រីអាវុធហត្ថខេត្តព្រះសីហនុបានឱ្យដឹងថា​ នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន២គ្រឿង កាលពីម៉ោង៩ព្រឹកថ្ងៃទី២៤ ខែកុម្ភ:ឆ្នាំ២០២៤នេះ បានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោយពីបំពេញទស្សនកិច្ចជាផ្លូវការ ក្នុងខេត្តព្រះសីហនុ អស់រយ:ពេលចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ខែកុម្ភ:។មន្ត្រីដដែលបានបន្តថា​ ដោយគោរពបទបញ្ជាពីឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងអាវុធហត្ថខេត្ត រួមជាមួយអាវុធហត្ថក្រុង ស្រុក ជិត៦០នាក់។ក្នុងនោះមានកម្លាំងឯកភាពខេត្ត បានសហការចេញប្រតិបត្តិការចល័ត និងឈរជើងតាមបណ្តាគោលដៅទាំងយប់ថ្ងៃដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។មន្ត្រីអាវុធហត្ថខេត្តព្រះសីហនុបានបញ្ជាក់ថា​ លក្ខណៈបច្ចេកទេសនាវា ទី១-ឈ្មោះ DDG-172TV-3521 SHIMAKAZE ទម្ងន់ផ្ទុកចំនួន៤.៦៥០តោន -បណ្តោយប្រវែង១៥០ម៉ែត្រ-ទទឹងប្រវែង ១៦,៤ម៉ែត្រ -ជម្រៅទឹកប្រវែង ៤,៨ម៉ែត្រ-នាវិកសរុបចំនួន២៦០នាក់ -ដឹកនាំដោយលោក វរនាវីទោ កានីម៉ារ៉ូ អូយ៉ូហៃ មេបញ្ជាការនាវា។នាវាទី២-ឈ្មោះ DD-114 SUZUNAMI-ទម្ងន់ផ្ទុកចំនួន ៤.៦៥០តោន-បណ្តោយប្រវែង ១៥១ម៉ែត្រ-ទទឹងប្រវែង ១៧,៤ម៉ែត្រ-ជម្រៅទឹកប្រវែង ៥,៣ម៉ែត្រ-នាវឹកសរុបចំនួន១៧៥នាក់ ដឹកនាំដោយ លោកវរនាវីទោ គីណូហ្សីតា យូតាកា មេបញ្ជាការនាវា។ ក្នុងនោះគណៈប្រតិភូ ដឹកនាំដោយ លោកវរនាវីឯក យូណាជីហារ៉ូ ម៉ាកូតូ មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺន ស្វ័យការពារជប៉ុន៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *