ព័ត៌មានសង្គម

ក្រោយពី​ប្រកាស​ឱ្យ​បណ្តាញ​ខ្សែភ្លើង​,​ទូរស័ព្ទ​និង​ស្លាក​ប៉ាណូ​ផុតពី​ដី​៧​ម៉ែត្រ​

ដោយ​:​ភោគសម្បតិ្ត​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​កាលពីដើម​សប្តាហ៍​នេះ​បានប្រកាស​ឱ្យ​បណ្តាញ​ក្រុមហ៊ុន​អាជីវកម្ម​នានា អគ្គិសនី​,​ទូរស័ព្ទ​,​និង​ស្លាក​សញ្ញា​ផ្សាយពាណិជ្ជកម្ម​កាត់​ទទឹង​ផ្លូវជាតិ​លេខ ៦ និង​លេខ​៧​លើក​ឱ្យ​ផុតពី​ដី​កម្ពស់​ប្រាំពីរ​ម៉ែត្រ​។​តម្រូវឱ្យ​ផុតពី​ដី​កម្ពស់​ប្រាំពីរ​ម៉ែត្រ​នេះ​ចាប់ពី​ព្រំ​ប្រ​ទស់​ខេត្តកណ្តាល​ដល់​ព្រំប្រទល់​ខេត្ត​ត្បូងឃ្មុំ​។​ ​វិធានការ​នេះ​គឺ​ដើម្បី​កែលម្អ​និង​សោ​ភ័​ណ្ឌ​ភាព​តាម​ដងផ្លូវ​សុវត្ថិភាព​ចរាចរណ៍​សាធារណ​:​ពោលគឺ​ក្នុង​គោលបំណង​ដ៏​ចម្បង​លើកកម្ពស់​បរិស្ថាន​ស្អាត​ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​មកលេង​កម្សាន្ត​នៅ​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ​មួយ​នេះ​មានការ​កើនឡើង ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៩-២០២០​នាពេល​ខាងមុខនេះ​។​ ​លោក ជា ក្រូច មន្ត្រី​អ្នក​ពាក្យ​សាលាខេត្ត​កំពង់ចាម និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ដែល​អមដំណើរ​លោក កែ​វនា​ឫទ្ធិ​អភិបាលរង​ខេត្តកំពង់ចាម​បាន​ប្រាប់​នៅ​ថ្ងៃទី​២៩​វិច្ឆិកា​ថា​សកម្មភាព​ក្រុមការងារ​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ អង្គភាព​ពាក់ព័ន្ធ​នោះបាន ចុះ​ពិនិត្យ​ដោយផ្ទាល់​ត្រួតពិនិត្យ​លើ ការរៀបចំ​កែលម្អ​សោ​ភ័​ណ្ឌ​ភាព​តាម​ដងផ្លូវ​ជាតិ​លេខ​៦ និង​លេខ​៧​។​ ​លោកអ្នក​នាំពាក្យ​បានឱ្យដឹង​ទៀតថា​ជាពិសេស​បណ្តាញ​ខ្សែ​អគ្គិសនី​ខ្សែ​ទូរស័ព្ទ​ខ្សែកាប​អុក​ទិ​ក​និង​ស្លាក​សញ្ញា​ផ្សាយពាណិជ្ជកម្ម​កាក់​ទទឹង​ផ្លូវ​លើក​ឱ្យបាន​កម្ពស់​ប្រាំពីរ​ម៉ែត្រ​ពី​ផ្ទៃដី​។​គឺ​តម្រូវ​តាម​សេចក្តីប្រកាស​ជា​សាធារណ​:​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ក្នុងជំនួប​ជាមួយ​មន្ទីរ អង្គភាព និង​បណ្តាញ​ក្រុមហ៊ុន​នានា​កាលពីដើម​សប្តាហ៍​នេះ​។​ ​លោក​ប្រធាន​មន្ទីរ​បន្តថា​ជា​លទ្ធផល​នៃ​ការពិនិត្យ​ជាក់ស្តែង​គឺ​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​តាម​ដងផ្លូវ​បាន​ចូលរួម​សហការ​អនុវត្ត​តាម​សេចក្តីប្រកាស​របស់​អភិបាលខេត្ត​បាន​ស្ទើរ​១០០​ភាគរយ​គិត​មកដល់​ព្រឹក​ថ្ងៃទី​២៩​ខែវិច្ឆិកា ឆ្នាំ​២០១៩៕

ព័ត៌មានសង្គម

ប៉ូលីសបានក្របួចចាប់បាតុករសរុបទៅ១០៧៤នា​ក់ ខណៈទាម​ទារការបោះឆ្នោត​សេរីនៅម៉ូស្គូ

កាលពីថ្ងៃសៅរ៍២៧ កក្កដាប៉ូលីសរុស្ស៊ីបានក្របួចចាប់បាតុករសរុបទៅ១ ០៧៤នាក់ពីក្នុងចំណោមបាតុករប្រមាណ ៣៥០០ នាក់ដែលនាំគ្នាជួបជុំនៅចំកណ្តាលក្រុងម៉ូស្គូ ដើម្បីទាមទារការបោះឆ្នោតសេរី។ទោះបីអាជ្ញាធរ នាប៉ុន្មានថ្ងៃចុងក្រោយវាតប្រតិបត្តិការបង្ក្រាបទល់នឹងពួកប្រឆាំងក្តី។កន្លងផុតមិនបានមួយសប្តាហ៍ផង ក្រោយពីការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំមិនធ្លាប់មានតាំងពីមានបំបះចលនាដែលប្រឆាំងនឹង ការវិលត្រឡប់មកវិមានក្រេមឡាំងវិញ នៃលោក វ៉្លាឌីមៀរ ពូទីន កាលក្នុងឆ្នាំ ២០១២ កម្លាំងរក្សាសណ្តាប់ធ្នាប់ លើកនេះមិនបានទុកភ័ព្វសំណាងអ្វីណាបន្តិចសោះឡើយ។ ដល់ពួកតវ៉ា ឲ្យចូលរួមជាថ្មី ក្នុងបាតុកម្មគ្មានសេចក្តីអនុញ្ញាត នៅមុខសាលាក្រុងម៉ូស្គូ តែម្តង។ដោយកេណ្ឌគ្នីគ្នាខ្លួនច្រើនសំបើម កម្លាំងរក្សាសណ្តាប់ធ្នាប់នោះបានក្របួចចាប់រង្គាលតែម្តងពួកអ្នកតវ៉ា ដែលបានប្រមូលផ្តុំគ្នា លើសរសៃផ្លូវដ៏សំខាន់បំផុត នៃរដ្ឋធានីម៉ូស្គូទាំងស្រែកថា “ គួរឲ្យអាម៉ាស់ អំណាច ពូទីន”, ពួកយើងប្រាថ្នាឲ្យមានការបោះឆ្នោតសេរី” ។ គឺនៅក្រោមសូរបន្លឺឡើងនៃពាក្យស្លោកទាំងនេះ ដែលកម្លាំងប៉ូលីស បានច្រានពួកគេឲ្យ រាលទៅខាងកូនវិថីនានា នៅក្បែរមហាសរសៃរផ្លូវនោះ។ពួកប្រឆាំង បរិហារទង្វើគជបម៉ូស្គូ ដែលប្រកែកមិនព្រមចុះឈ្មោះក្រុមបេក្ខជនឯករាជដើម្បីកុំឲ្យគេអាចចូលប្រឡូកក្នុងការបោះឆ្នោតក្លាយទៅជា តំណាងរាស្ត្រនៃ សភាខេត្តក្រុងម៉ូស្គូ នៅថ្ងៃ ៨ កញ្ញាខាងមុខ- ការបោះឆ្នោត ដែលសន្មត់ មិនងាយស្រួលឡើយ ទាំងសម្រាប់ បេក្ខជនណាដែល គាំទ្ររដ្ឋអំណាច មកពី បរិយាកាសរអ៊ូរទាំ ក្នុងសង្គម។តាមរយៈ ការចាប់ឃុំឃាំង ការសួរចម្លើយ ការឆែកឆេរលំនៅ […]

ព័ត៌មានសង្គម

ឯកឧត្តម​វេង សា​ខុន​បាន ចុះសួរសុខ​ទុក្ខនិងធ្វើការ​ សំណេះ​សំណាល​ដើម្បីដោះស្រាយ នូវរា​ល់បញ្ហាកង្វះខាតរ​បស់ប្រជាពលរដ្ឋ

នាវេលាម៉ោង ០៨:០០ព្រឹក ថ្ងៃអាទិត្យ ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងសហការីបានចុះសួរសុខទុក្ខ និងធ្វើការសំណេះសំណាល ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វះខាតរបស់ប្រជាពលរដ្ឋរស់នៅឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលកម្មវិធីនេះប្រព្រឹត្តឡើងទៅនៅក្នុងបរិវេណវត្តសិរីអម្ពរវ័ន ហៅវត្តព្នៅ។ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានវត្តមានរបស់ឯកឧត្តមអនុប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋសរុបជាង៣០០នាក់។ជាកិច្ចចាប់ផ្តើមឯកឧត្តមប្រធានក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន និងថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា រួមជាមួយសារអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានផ្តល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជារហូតមក។ ការគាំទ្ររបស់ប្រជាពលរដ្ឋ លោកបានបញ្ជាក់ថា គឺបានផ្តល់ឱកាសដល់សម្តេចតេជោដឹកនាំប្រទេសជាតិ ចេញពីសង្គ្រាមស៊ីវិលរាំរ៉ៃ គ្មានធនធាន អសន្ដិសុខស្បៀង មកជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពសង្គម និងសាមគ្គីភាពពេញផ្ទៃប្រទេស និងជាសំខាន់ទៅជាប្រទេសដែលមានអតិរេកស្បៀង និងផលិតផលិតផលកសិកម្មសម្រាប់ផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងនាំចេញ។