ព័ត៌មានសង្គម សន្តិសុខ

​ពលរដ្ឋ​កម្ពុជា​ប្រតិកម្ម​ចំពោះទាហាន​ថៃដែល​បាន​យក​លួស​បន្លា​​ហ៊ុមព័ទ្ធ​អណ្ដូងទឹក​

ព្រះវិហារ​៖​ទាហាន​ឈុតខ្មៅ​ថៃ​បាន​រារាំង​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​យក​បន្លា​លួស​រាយ​ជុំវិញ​អណ្ដូងទឹក​ដែលជា​អណ្ដូង​របស់​ខ្មែរ​នៅក្នុង​ទឹកដី​របស់​ខ្មែរ​។​ថៃ​មិនឱ្យ​ប្រជាពលរដ្ឋ​ខ្មែរលើ​ភ្នំ​អានសេះ ប្រើប្រាស់​ទឹក​អណ្ដូង​នេះ​។​

​កាលពី​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២០​ក្រុម​ទាហាន​ឈុតខ្មៅ​ថៃ​បាន​យក​បន្លា​លួស​មក​ហ៊ុម​ព័ទ្ធជុំវិញ​អណ្ដូង​មិនឱ្យ​ប្រជាពលរដ្ឋ​ខ្មែរលើ​ភ្នំ​អានសេះ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ប្រើប្រាស់​ទឹក​អណ្ដូង​នោះឡើយ​។​

ប្រជាពលរដ្ឋ​រស់​នៅលើ​ភ្នំ​អានសេះ​ទាំងមូល​ក៏បាន​បញ្ជាក់ថា​អណ្ដូងទឹក​នេះ​គឺ​ក្រុម​ទាហាន​ខ្មែរ​របស់​យើង​ជា​អ្នក​ជីក​ហើយ​ពួកគាត់​ក៏បាន​ប្រើប្រាស់​ទឹក​អណ្ដូង​នេះ​អស់​រយៈពេល​ជិត​៣០​ឆ្នាំ​មកហើយ​។​លុះ​មកដល់​ព្រឹក​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២០​នេះ​ក៏មាន​ក្រុម​ទាហាន​ឈុតខ្មៅ​របស់​ថៃ​មាន​កាន់​អាវុធ​គ្រប់​ដៃ​មក​ហាមឃាត់​ពួកគាត់ មិនឱ្យ​ប្រើប្រាស់​ទឹក​អណ្ដូង​នេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា​នៅ​រសៀល​ថ្ងៃ​ដដែល​អភិបាលរង​ខេត្តព្រះវិហារ​លោក​ស៊ូ​សេរី​ទទួលបន្ទុក​ព្រុំដែន​ក៏បាន​ដឹកនាំ​កម្លាំង​ចុះទៅ​សម្របសម្រួល​ជាមួយនឹង​ភាគ​គី​ខាង​ថៃ​ដោយ​ជួប​ជាមួយ​លោក​វរៈសេនីយ៍ឯក​អាក់​កា​រៈ​ភុ​ន​មួង​ប្រា​ដាប់​ជា​មេបញ្ជាការរង​ទេស​រុះ​នារី​និង​ជា​ប្រធាន​ទំនាក់ទំនង​ព្រំដែន​ថៃ​-​កម្ពុជា​ប្រចាំ​ទឺស​ទី​១​។​
​ក្នុង​កិច្ច​ច​ចារ​សម្របសម្រួល​នោះ​ភាគី​ខាង​ទា​ហ៊ាន​ឈុតខ្មៅ​ថៃ​ក៏បាន​យល់ព្រម​ហើយក៏​ដក​បន្លា​លួស​នោះ​ចេញទៅ​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​ច្រក​អានសេះ​នេះ​បាន​ប្រើប្រាស់​ទឹក​អណ្ដូងនោះ​វា​ឡើងវិញ​៕​វ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *