Featured ព័ត៌មានសង្គម សន្តិសុខ

​ថ្ងៃទី១៧,២១តុលារ​​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង​ខណៈ​តំបន់​សមុទ្រ​មាន​ភ្លៀង​លាយឡំ​ខ្យល់​និង​រលក​​ធំៗ​

ភ្នំពេញ​៖​កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០២០​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ជូ​ង​ដំណឹង​ថា យោងតាម​ការវិវត្ត​នៃ​ស្ថានភាព​អាកាសធាតុ​មកដល់​វេលា​នេះ ក្រសួង​បាន​ព្យាករ​ថា ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូសបន្លាយ​លើ​កម្ពុជា កាន់តែ​បង្កើន​ឥទ្ធិពល​ជា​លំដាប់​។​

​ចំណែក​វិ​សម្ពាធ ដែល​បានកើត​នៅលើ​សមុទ្រ​ចិន​ខាងត្បូង ដែល​ក្រសួង​បាន​ជូនដំណឹង​ថា​វា​នឹង​ក្លាយទៅជា​ព្យុះ​ទី​១៧​កាលពី​ថ្ងៃទី​១៥ ខែតុលា​ឆ្នាំ ២០២០ នោះ​។​ពេលនេះ វា​ស្ថិត​នៅត្រឹម​កម្រិត​ជា​វិ​សម្ពាធ ដដែល​ដោយមាន​ល្បឿន​ខ្យល់​អតិបរមា ១៥ ម៉ែត្រ​ក្នុង​មួយ​វិនាទី ដែល​ទាប​ជាង​ល្បឿន​របស់​ព្យុះ (Tropical Storm) តែ​២​ម៉ែត្រ​ក្នុង​មួយ​វិនាទី​តែប៉ុណ្ណោះ​។​វិ​សម្ពាធ​នេះ នឹងធ្វើ​ដំណើរ​ឆ្ពោះ​ចូល​មកលើ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​១៧​ខែតុលា​ឆ្នាំ ២០២០ ។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​ភ្លៀង នៅតែ​បន្ត​ធ្លាក់​ច្រើន​ពិសេស​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែតុលា​ឆ្នាំ​២០២០ នៅតាម​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ បណ្តា​ខេត្ត​នៅ​ភូមិសាស្ត្រ​ជាប់​ក្បែរ​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ភាគ​ឦសាន និង​តំបន់​ជួរ​ភ្នំក្រវាញ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​បន្ត​។​

​ក្រសួង​បាន​បញ្ជាក់ថា តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន និង​នៅលើ​ផ្ទៃសមុទ្រ មាន​ភ្លៀង​លាយឡំ​ខ្យល់​បក់បោក​និង​រលក​សមុទ្រ​ខ្ពស់ៗ​។​ជាមួយគ្នា​នោះ ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​សាធារណជន ។​ពិសេស​ប្រជាពលរដ្ឋ ដែល​នៅ​តំបន់​ខាងលើ បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *