Featured ព័ត៌មានអន្តរជាតិ

២៤ម៉ោងចុងក្រោយឥណ្ឌាមានអ្នកឆ្លងកូវីដជាង២ម៉ឺននាក់

អន្តរជាតិ៖ទិន្នន័យចុងក្រោយពីក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌាបានឱ្យដឹងថា ចំនួនសរុបនៃករណីជំងឺកូវីដ១៩របស់ប្រទេសនេះ បានកើនឡើងដល់ ១១,២៨៥,៥៦១ករណីនៅថ្ងៃព្រហស្បតិ៍ ខណៈករណីថ្មី២២,៨៥៤ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនអ្នកស្លាប់បានកើនដល់១៥៨,១៨៩នាក់ ខណៈអ្នកជំងឺ១២៦នាក់ បានស្លាប់ចាប់តាំងពីព្រឹកថ្ងៃពុធមក។នៅតែមានអ្នកកំពុងសម្រាកព្យាបាលចំនួន១៨៩,២២៦នាក់ នៅក្នុងប្រទេសនេះ ខណៈមនុស្ស១០,៩៣៨,១៤៦នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីការព្យាបាល។

ស្របពេលជាមួយគ្នានោះ មានការកើនឡើងនូវករណីសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចំនួន៤,៦២៨នាក់ក្នុងរយៈពេល២៤ម៉ោងមុននេះ។ទិន្នន័យចុងក្រោយដែលចេញដោយ ក្រុមប្រឹក្សាស្រាវជ្រាវខាងវេជ្ជសាស្រ្តឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថា គិតមកទល់ពេលនេះ ការធ្វើតេស្តលើមនុស្ស២២៤,២៥៨,២៩៣នាក់ត្រូវបានធ្វើឡើង ។ដោយក្នុងនោះត្រឹមថ្ងៃពុធតែមួយថ្ងៃ មានការធ្វើតេស្តលើមនុស្សរហូតដល់ទៅ៧៧៨,៤១៦នាក់៕ប្រែសម្រួលដោយ៖ Vann Vann

rsc

Leave a Reply

Your email address will not be published. Required fields are marked *