ព្រៃវែង៖ការអភិវឌ្ឍន៍តែងតែមានផលប៉ះពាល់បន្ដិតបន្ទួចជារឿងជៀសមិនផុត។បន្ទាប់ពីមានការរិៈគន់កាលពីពេលថ្មីៗនេះថាលោកហ៊ីធួកអភិបាលស្រុកពារាំងបានចុះហត្ថលេខាលក់ដីចំណីផ្លូវប្រឡាយឱ្យទៅឈ្មួញ។ដោយខ្លះថាឈ្មួញរត់ការធ្វើប្លង់កម្មសិទ្ធចូលដីចំណីផ្លូវជាតិលេខ៨នឹងដីប្រឡាយនៅចំណុចភូមិដំបូកធំឃុំកញ្ចំស្រុកពារាំងខេត្តព្រៃវែងនោះ។
ឥឡូវសាម៉ីខ្លួនដែលរងការចោទប្រកាន់លោកអ៊ឹងម៉េងហ៊ាង(ហៅឆលីហ៊ាង)ដែលជាម្ចាស់គម្រោងវិនិយោគដីឡូត៍នៅចំណុចភូមិឃុំនេះបានអះអាងថា៖លោកមានឯកសារគ្រប់គ្រាន់(ប្លង់រឹង)លើផ្ទៃដីទំហំជិត៣ហិកតា ស្ថិតនៅជាប់ខាងជើងផ្លូវជាតិលេខ៨ ក្នុងភូមិដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង។ដែលមានប័ណ្ណសម្គាល់កាន់កាប់អចលនវត្ថុលេខ,ព,វ០០៣៥៥៩។ខាងជើងទល់ផ្លូវរទេះខាងត្បូងទល់ផ្លូវជាតិលេខ៨និងកុកផាត ខាងកើតទល់ គង់ សូផាត និងកុកផាត ខាងលិចទល់ផ្លូវ។
លោកបញ្ជាក់ថាប័ណ្ណកម្មសិទ្ធនេះចេញតាំងពីឆ្នាំ២០១១ម្ល៉េះដែលមានម្ចាស់កម្មសិទ្ធដើមឈ្មោះញឹមហ៊ាងដែលលោកទើបនឹងទិញពីឈ្មោះញឹមហ៊ាងនៅឆ្នាំ២០១៩នេះទេ។ក្នុងនោះផងដែរអាជ្ញាធរបានទទួលស្គាល់លើលិខិតទិញលក់របស់លោកមិនមែនរត់ការធ្វើប្លង់អ្វីទេខណៈប្លង់គេមានស្រាប់។ទន្ទឹមនឹងនោះលោកសូមបដិសេធនឹងច្រានចោលទាំងស្រុងចំពោះការរិៈថាលោករត់ការធ្វើប្លង់រំលោភយកដីចំណីផ្លូវប្រឡាយសាធារណៈ។
ក្នុងការអភិវឌ្ឍន៍ដីឡូត៍ខ្លួន លោក អ៊ឹង ម៉េងហ៊ាង បានជួយជួសជុលផ្លូវលំ១ខ្សែរពីផ្លូវជាតិលេខ៨ ទៅភូមិដំបូកធំ ។គឺដល់រង្វង់មូល និងដាក់លូកាត់ទទឹងផ្លូវដើម្បីរំដោះទឹកមុខ១ម៉ែត្របណ្ដោយ១០ម៉ែត្រ ចំប្រព័ន្ធប្រឡាយចាស់វិញ។ជីកប្រឡាយព័ទ្ធដីឡូត៍របស់លោកទាំងខាងលិចខាងជើងនិងខាងកើត។ធ្វើលូប្រអប់ស្តង់ដាកាត់ពីមុខដីបណ្ដោយពីលិចទៅកើតនឹងពីជើងមកត្បូងអក្សរTជាប់ផ្លូវជាតិ+ជាប់លូ។
ជុំវិញករណីនេះលោកហ៊ីធួកអភិបាលស្រុកពារាំងបានថ្លែងថាកាលពីព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២០លោកបានបើកកិច្ចប្រជុំមួយ នៅសាលាស្រុកពារាំងដោយមានការចូលរួមពីលោកអភិបាលរងស្រុក នាយករដ្ឋបាលអាជ្ញាធរមូលដ្ឋានមន្ត្រីពាក់ព័ន្ធការយាល័យជំនាញពលរដ្ឋនឹងម្ចាស់ដីដើម្បីរកដំណោះស្រាយ។
ក្នុងកិច្ចប្រជុំនោះ តម្រូវឱ្យម្ចាស់ដីគឺលោក អ៊ឹង ម៉េងហ៊ាង ជួយជួសជុលផ្លូវលំជាផ្លូវចូលភូមិដំបូកធំធ្វើលូស្តង់ដាមិនស្ទះទឹក សង់សាលាឆទានថ្មី នៅលើដីចំណីផ្លូវ សង់លូប្រអប់កុំអោយស្ទះទឹក។
លោកអភិបាលបញ្ជាក់ថាអាជ្ញាធរមិនបានលក់ដីប្រឡាយដូចការចោទប្រកាន់នោះទេ។ហេតុនេះសូមសាធារណៈជនជ្រាបជាព័ត៌មានជៀសវាងការភ័ន្តច្រឡំមកលើអាជ្ញាធរដែលកំពុងបំពេញកិច្ចការងារបម្រើផលប្រយោជជូនពលរដ្ឋ៕ចាន់ថន