Featured នយោបាយ ព័ត៌មានសង្គម

សម្តេច​តេ​ជោ​ហ៊ុន សែន​៖​ជំងឺ​ពិតប្រាកដ​ដែល​បានកើត​កន្លងមក​នៅ​កម្ពុជា​គឺ​ជំងឺ​ភ័យខ្លាច​ហួសហេតុ មិនមែន​មេរោគ​កូ​រ៉ូ​ណា​ទេ​

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០២០ នេះ​បាន​លើក ឡើង​ថា​ជំងឺ​ពិតប្រាកដ​ដែល​បានកើត​ក្នុង​រយៈពេល​កន្លងមក​នៅ​កម្ពុជា​គឺ​ជំងឺ​ភ័យខ្លាច​ហួសហេតុ បន្ថែម​ដោយ​ការផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត​មួយចំនួន​ដែល​គ្មាន​វិជ្ជា ជីវៈ​។​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖”​បញ្ហា​ដែល​ចោទឡើង​ប៉ុន្មាន​ថ្ងៃនេះ​តើ​អ្វី​ទៅ​ដែលជា​បញ្ហា​ពិតប្រាកដ តើ​ប្រទេស​យើង​កំពុងមាន​ជំងឺ​អ្វី​ទៅ​ខ្ញុំព្រះករុណាខ្ញុំ​គួរតែ​យក​ឱកាស​នេះ​បញ្ជាក់ថា​ជំងឺ​ពិតប្រាកដ​ដែល​បាននិងកំពុង​កើត​នៅក្នុង​ប្រទេស​របស់​យើង​គឺ​ជំងឺ​ភ័យខ្លាច​មិនមែនជា​ជំងឺ​ចេញពី​វីរុស​កូ​រ៉ូ​ណា​ថ្មី​។​ដែល បានកើត​ចេញពី​ប្រទេស​ចិន ចេញពី​ទីក្រុង​វូ​ហាន នៃ​ប្រទេស​ចិន​នោះទេ​”​។​

សម្តេច​តេ​ជោ​បាន​បន្តថា​នេះ​ជាការ​ជាក់ស្ដែង​យើង​អាច​ចោទ​ចេញ​ជា​សំណួរ​ថា​តើ​មកដល់ពេលនេះ​មាន​ជនជាតិ កម្ពុជា​ណា​ម្នាក់​ឬ​ជនជាតិ​បរទេស​ណា​ម្នាក់​ដែល​នៅលើ​ទឹកដី​កម្ពុជា​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះហើយ​ឬ​នៅ​? វា​មិនទាន់មាន​ទាល់តែសោះ​ក្រៅតែពី​មួយ​ករណី​ដែល បានកើត​ឡើង​នៅ​ខេត្ត​ព្រះសីហនុ​”​។​

​សម្តេច​តេ​ជោ​បាន​បន្តថា​៖ មូលហេតុ​អ្វី​បានជា​សម្ពាធ​ផ្លូវ​អារម្មណ៍​សម្រាប់​ប្រជាជន​យើង​ខ្លាំង​ម្ល៉េះ ដូច្នេះ​ជំងឺ​ពិតប្រាកដ​ដែល​បានកើត​ក្នុង​រយៈពេល​កន្លងទៅ រហូតមកដល់​ពេលនេះ​គឺ​ជំងឺ​ភ័យខ្លាច​ហួសហេតុ ដែល​វា​ហួស​ពី​ការពិត បន្ថែម​ទៅដោយ​ការបំពុល​ដោយ​ព័ត៌មាន​មួយចំនួន​ដែល​ខ្វះ​ការទទួលខុសត្រូវ​និង​ជា​ប្រភេទ នៃ​ការ​បំពុលសង្គម​។​

​សម្ដេច​តេ​ជោ​បាន​ស្នើឱ្យ​អ្នកសារព័ត៌មាន​មួយចំនួន​ពិនិត្យឡើងវិញ​នូវ​ឥរិយាបថ​របស់ខ្លួន​នៅក្នុងពេល​ផ្សព្វផ្សាយ ។ ដោយ​ថ្លែង​សំដៅទៅ​អ្នកយកព័ត៌មាន​ដែលមាន រហ័ស​នាម KO1 សម្តេច​តេ​ជោ​បាន​ថ្លែងថា​កុំ​ធ្វើ​បែប​ដូច​គ្រាប់បែក​ប៉ារ​ម៉ា​ណូ​ធ្លាក់​ត្រូវ​ក្បាល​របស់ខ្លួន​នៅក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​។​

ចឹ​ង​ស្ថានភាព​អស់ទាំង​នេះ​វា​បង្កឱ្យមាន​ការ ភ័យខ្លាច​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​ក្នុងពេលដែល​គាត់​មិន​យល់ ។​ប៉ុន្តែ​អ្វីដែល​សំខាន់​ខ្ញុំ​គួរតែ​និយាយថា​ការភ័យខ្លាច​ដែល​បណ្ដាលមកពី​ការបំពុល​ជំនឿ​ទៅលើ ការមិន​ទទួលខុសត្រូវ​របស់​ផ្នែក​ព័ត៌មាន​មួយចំនួន​៕​រិ​ទ្ធ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *