ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ត្រីសមុទ្រចិញ្ចឹមក្នុងបែ ងាប់ស្ទើគ្មានសល់ដោយសារអាកាសធាតុប្រែប្រួល

ព្រះសីហនុ៖ពលរដ្ឋអ្នកចិញ្ចឹមត្រីសមុទ្រនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១នេះថា ពួកគាត់មានការខាតបង់ ប្រាក់ច្រើននៅពេលនេះ ដោយសារតែត្រីចិញ្ចឹមក្នុងបែដូចជាត្រីឆ្ពង់ជាដើម បានងាប់ មានចំនួនដ៏ច្រើន ដោយមិនដឹងពីមូលហេតុច្បាស់លាស់នៅឡើយ។

ករណីដែលត្រីចិញ្ចឹមងាប់ក្នុងបែរនេះ បើតាមមន្ត្រីមូលដ្ឋានក្នុងស្រុកស្ទឹងហាវបានសន្និដ្ឋានជាបឋមថា ទំនងជា ដោយសារការប្រែប្រួលធាតុអាកាសពីក្តៅមកមានភ្លៀងធ្លាក់ បង្កឱ្យទឹកសាបហូរចូលសមុទ្រច្រើន។ទោះជាយ៉ាងនេះក្តី លោកឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវបានឱ្យដឹងតាមទូរស័ព្ទថា លោកនឹងចាត់មន្ត្រីសហការជាមួយជំនាញជលផលមន្ទីរកសិកម្មខេត្ត ដើម្បីពិនិត្យស្រាវជ្រាវរកមូលហេតុបន្ថែមទៀត ៕ដោយ៖ដែនសមុទ្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *