ព័ត៌មានអន្តរជាតិ

វ៉ាក់សាំងកូវីដ ២ប្រភេទនេះ ផ្តល់ការការពារ ខ្លាំងជាងភាពស៊ាំពីធម្មជាតិ

អន្តរជាតិ(Daily Mail)៖តាមក្រុមអ្នកស្រាវជ្រាវបានអះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរប្រភេទ ផ្តល់នូវការការពារប្រសើរជាង ភាពស៊ាំពីដែលបង្កឡើងដោយ អ្នកធ្លាប់ឆ្លងមេរោគទៅទៀត។ទោះបីជាយ៉ាងណាក៏ដោយ វិសាលភាពពិតប្រាកដ នៃភាពស៊ាំប្រឆាំងនឹងវីរុសកូវីដ នៅតែមានភាពអាថ៌កំបាំង។ប៉ុន្តែឥឡូវនេះ កម្មវិធីតាមដានរោគសញ្ញា កូវីដ-១៩ ធំបំផុតរបស់ចក្រភពអង់គ្លេស បានបង្ហាញនូវទិន្នន័យរបស់ខ្លួនយ៉ាងច្បាស់ៗ។

អ្នកជំនាញនៅសាកលវិទ្យាល័យ King’s College London និងក្រុមហ៊ុនបច្ចេកវិទ្យាសុខភាព ZOE ដែលដំណើរការកម្មវិធីនេះ បាននិយាយថា ការឆ្លងមេរោគពីធម្មជាតិ អាចការពារមនុស្សមិនឲ្យឆ្លងមេរោគម្តងទៀតបាន ៦៥ភាគរយ។ប៉ុន្តែការចាក់វ៉ាក់សាំង AstraZeneca ចំនួនពីរដូស ត្រូវបានគេរកឃើញថា មានការការពារល្អប្រសើរជាងនេះ ពោលគឺមានប្រសិទ្ធភាពប្រហែល ៧១ ភាគរយ។ រីឯវ៉ាក់សាំង Pfizer កាន់តែមានភាពរឹងមាំ ដោយការចាក់ពីរដូស បានផ្តល់នូវការការពារប្រហែល ៨០ ភាគរយ បន្ទាប់ពីរយៈពេល៦ខែ។

ថ្វីបើមានការរកឃើញនេះក៏ដោយ ក៏ប៉ុន្តែការស្រាវជ្រាវក៏បានណែនាំផងដែរថា ភាពស៊ាំពីធម្មជាតិមិនចាប់ផ្តើមថយចុះនោះទេក្នុងរយៈពេលយ៉ាងហោចណាស់មួយឆ្នាំ ប៉ុន្តែការការពារពីវ៉ាក់សាំងអាចចុះខ្សោយបន្ទាប់ពី រយៈពេលត្រឹមតែបីខែប៉ុណ្ណោះ។ស្របពេលជាមួយគ្នានោះ ក្រុមអ្នកជំនាញបានអះអាងថា ការឆ្លងមេរោគតាមធម្មជាតិ គឺជាទម្រង់ការពារដ៏ល្អបំផុតប្រឆាំងនឹងមេរោគនេះ ជាពិសេសចំពោះក្មេងៗដែលទទួលបានវ៉ាក់សាំងតែមួយដូស៕Derm rang

rsc

Leave a Reply

Your email address will not be published. Required fields are marked *