សន្តិសុខ

បញ្ជូន​ជនសង្ស័យ​ប្រុស​​ស្រី​៣​នាក់​និង​វ​ត្ថុតាង​ទៅ​តុលាការ

បន្ទាយ​មាន​ជ័យ​៖កម្លាំងនគរបាលប្រឆាំង​គ្រឿងញៀននៅថ្ងៃទី២២ ខែតុលា​បាន​​បញ្ជូន​ជនសង្ស័យ​ប្រុសស្រី៣នាក់ពាក់ព័ន្ធករណីជួញដូរ​គ្រឿងញៀន​ទៅ​តុលាការ។មន្ត្រីនគរបាលប្រឆាំង​គ្រឿងញៀន​បាន​ឱ្យ​ដឹង​ថា​ កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១កម្លាំង​នគរបាល​ ​ប្រឆាំង​គ្រឿងញៀនខេត្តបន្ទាយមានជ័យ​ បាន​ចាប់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់​ ស្រី​ម្នាក់ ។​ការចាប់ខ្លួនក្រុមនេះ​ នៅ​​ក្នុងភូមិ​៣​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ។

ជនសង្ស័យឈ្មោះយ៉ុម ចាន់នី អាយុ ២៩ឆ្នាំ ឈ្មោះយ៉ុម ចាន់នី អាយុ២៩ឆ្នាំ និងឈ្មោះ ចាន់ ស្រីរ័ត្នភេទស្រី អាយុ៣៥ឆ្នាំ។អ្នកទាំង៣រស់នៅក្នុងភូមិក្បាល១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។វត្ថុ​តាង​ម្សៅ​ក្រាម​ស​ថ្លា​ ចំ​នួ​ន១៩​ថង់ដែលសង្ស័យជាគ្រឿង​ញៀន​ទាំងនេះ​ ពួកខ្លួន​បាន​ទិញ​ពី​អ្នកលក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ តម្លៃ​ ៤៥០​ដុល្លារ​៕ដោយ៖សិរីសោភ័ណ្ឌ

rsc

Leave a Reply

Your email address will not be published. Required fields are marked *