សន្តិសុខ

រថយន្តបើកបុកជាមួយផាស្អេបបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាម

ខេត្តព្រះសីហនុ៖រថយន្តបើកបុកជាមួយផាស្អេបក្នុងដំណើរបញ្ច្រាសគ្នាពេញទំហឹងបណ្តាលឱ្យបុរសបើកផាស្អេបស្លាប់មួយរំពេចយ៉ាងអណោចអធ័ម។សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ត្រង់ចំណោតអូរត្រាវ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី៣០ ខែមករាឆ្នាំ២០២៣។ចំពោះអ្នកស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ចំណែកអ្នកបើកបររថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់។បន្ទាប់មកផ្នែកជំនាញចរាចរណ៍បានចុះវាស់វែងហើយយករថយន្តនិងផាស្អេបទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីរង់ចាំដោះស្រាយពេលក្រោយនិងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *