ភ្នំពេញ៖កម្លាំងនគរបាលអន្តរាគមន៍ពិសេស បានចាប់ក្រុមទំនើងជិត១០នាក់ ករណីវាយតប់គ្នាបង្កការភ័យខ្លាចដល់ពលរដ្ឋរស់នៅម្តុំបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៨ ខែកញ្ញា។កម្លាំងមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុមានមនុស្ស៤នាក់ជិះម៉ូតូ២គ្រឿង ចេញពីម្តុំមន្ទីរពេទ្យលោកសង្ឃទៅអង់តែនទួលគោក។មកដល់កន្លែងខាងលើស្រាប់តែមួយក្រុមទៀតមានគ្នា៧-៨នាក់ជិះម៉ូតូជាច្រើនគ្រឿងមកក្បែរ រួចក៏ធាក់លើម៉ូតូក្រុម៤នាក់ឱ្យដួល។ភ្លាមៗនោះក៏កើតជាជម្លោះដេញវាយគ្នាពេញផ្លូវរហូតដល់ក្នុងបរិវេណបឹងកក់។ដោយភាគីទាំងសងខាងខ្លះប្រើដុំថ្ម ខ្លះទៀតប្រើខ្សែក្រវាត់បានវាយតប់និងគប់គ្នាបង្កការភ័យខ្លាចនៅតំបន់នោះ។ពេលក្រុមទំនើងធ្វើសកម្មភាពកម្លាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានខណ្ឌដូនពេញបានឃាត់ខ្លួនទាំង២ក្រុមចំនួនជិត១០នាក់រួមទាំងវត្ថុតាង។បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចជំនាញបាននាំក្រុមទំនើងជាមួយម៉ូតូជាច្រើនគ្រឿងយកទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីបន្តនីតិវិធី៕
Related Articles
អ្នកចិញ្ចឹមសត្វខេត្តកំពង់ឆ្នាំង សុំឱ្យក្រសួងពាក់ព័ន្ធជួយទប់ស្កាត់ ការលួចនាំសាច់បង្កកចូល
កំពង់ឆ្នាំង៖អ្នកចិញ្ចឹមសត្វក្នុងខេត្តកំពង់ឆ្នាំង បានសុំឱ្យក្រសួងពាក់ព័ន្ធជួយទប់ស្កាត់ និងចាត់វិធានការ ករណីឈ្មួញលួចនាំសាច់បង្កក ពីខាងក្រៅចូលធ្វើឱ្យតម្លៃសាច់សត្វក្នុងស្រុកធ្លាក់ចុះធ្វើឱ្យពួកគាត់ខាតបង់ថវិកាជាច្រើន ។ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វបានឱ្យដឹងថា សព្វថ្ងៃអ្នកលក់សាច់ជ្រូក សាច់គោ បានជួបការលំបាកពីតម្លៃធ្លាក់ចុះ ធ្វើឱ្យពួកគាត់ខាតបង់ថវិកាជាច្រើន ។ខ្លះចង់បោះបង់ការចិញ្ជឹម និងលក់កសិដ្ឋានរបស់ខ្លួន ព្រោះមិនអាចទប់ទល់និងប្រាក់ចងការ យកដើមមកបើកអាជីវកម្មចិញ្ចឹមសត្វបន្តទៀត។ម្ចាស់កសិដ្ឋានចិញ្ជឹមជ្រូក និងគោនៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រាប់ហាក់អស់សង្ឃឹមថា តម្លៃជ្រូករស់លក់សព្វថ្ងៃនេះតម្លៃតែ៦ពាន់រៀល ក្នុង១គីឡូក្រាម គឺថោកខ្លាំងណាស់ ។បើគិតតម្លៃដែលអ្នកចិញ្ជឹមជ្រូកអាចចំណេញបានខ្លះគឺពីជាង៨ពាន់ទៅ៩ពាន់រៀលក្នុង១គីឡូក្រាម។បើជ្រូក១ក្បាលមានទម្ងន់ជាង១០០គីឡូក្រាម អ្នកចិញ្ជឹមជ្រូកត្រូវខាតអស់ជាង៤០ម៉ឺនរៀល។ចំណែកគោវិញក៏ដូចគ្នា តម្លៃទិញចូលមកចិញ្ចឹមបំប៉នយកសាច់១គីឡូក្រាម ថ្លៃ១ម៉ឺន២ពាន់រៀល បច្ចុប្បន្នតម្លៃលក់ចេញតែ៧ពាន់រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម។ក្នុងនោះតម្លៃចំណីជ្រូកវិញ កូនជ្រូកទើបចាប់ផ្តើមចិញ្ចឹម១ការ៉ុង ១ម៉ឺន៥ពាន់រៀល។ចំណីកូនធំបន្តិច១ការ៉ុងថ្លៃ១ម៉ឹន២ពាន់រៀល និងចំណីឱ្យស៊ីរហូតដល់ធំចាប់លក់១ការ៉ុង ៦ម៉ឺន៥ពាន់រៀល។បើគិតពីចិញ្ចឹមរហូតចាប់លក់ក្នុងទម្ងន់១០០គីឡូជ្រូក១ក្បាលស៊ីអស់៦ការ៉ុង។ អ្នកចិញ្ចឹមសត្វបានលើកឡើងពីមូលហេតុ ដែលនាំឱ្យតម្លៃសាច់សត្វធ្លាក់ចុះថា គឺដោយសារការលួចនាំចូលសាច់បង្កកច្រើនពេក ហើយទ្រង់ទ្រាញនាំចូលដោយសម្រុកទៀតផង។ហេតុនេះហើយម្ចាស់កសិដ្ឋានស្នើសុំក្រសួងកសិកម្ម ជួយចាត់វិធានការលើការ លួចនាំចូលសាច់បង្កកចូល ក្នុងស្រុកឱ្យបានហ្មត់ចត់ផង។ជុំវិញបញ្ហាខាងលើ លោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា កត្តាសាច់ចុះថោកវាជាតម្លៃទីផ្សាររួមទូទាំងប្រទេស មិនសំដៅដោយសារតែសាច់បង្កកនាំចូលពីប្រទេសជិតខាងទេ។ គួបផ្សំនឹងមានការចិញ្ចឹមច្រើន នៅទូទាំងប្រទេសសាច់ជ្រូករស់មួយគីឡូក្រាម៦.២០០រៀល និងសាច់គោរស់មួយគីឡូក្រាមជាង៧ពាន់រៀលជាទូទៅ៕
កសិករខេត្តព្រះវិហារផលិតស្រូវពូជផ្កាម្លិះក្រហមលក់ឱ្យក្រុមហ៊ុនតាមកិច្ចសន្យា
ព្រះវិហារៈកាលពីរសៀលថ្ងៃទី១៦ខែធ្នូ២០១៩តាមរយៈការចុះកិច្ចសន្យាផលិតកម្មកសិកម្មលើការផលិតពូជស្រូវផ្កាម្លិះក្រហមរវាងសហគមន៍កសិកម្មចំនួន៣ក្នុងស្រុកសង្គមថ្មីជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍។ដែលមានសមាជិកផលិតសរុបចំនួន៣០នាក់ដោយមានការសម្របសម្រួលពីអង្គការឌីភីអេ(DPA)និងគាំទ្រដោយអង្គការអុកហ្វាម(OXFAM)និងមានកិច្ចសហការណ៍ជាមួយមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តព្រះវិហារ។ លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានឱ្យដឹងថាសហគមន៍កសិកម្មទាំង៣បានលក់ស្រូវពូជផ្កាម្លិះក្រហមជូនក្រុមហ៊ុនតាមកិច្ចសន្យា។ដោយលក់សរុបបានចំនួន៤៥,៨៧៦គីឡូក្រាមបើធៀបនឹងកុងត្រាសហគមន៍លក់បាន៧០ភាគរយហើយ។ សមាជិកនិមួយៗបានរក្សាទុកពូជសុទ្ធល្អដើម្បីផលិតលក់ឱ្យក្រុមហ៊ុននៅឆ្នាំក្រោយ។ជាមួយនោះចូលរួមផ្សព្វផ្សាយរក្សាពូជនេះផងដែរ។អង្ករផ្កាម្លិះក្រហមនៅកម្ពុជាគឺជាអង្ករពិសេសមួយប្រភេទដែលមានពណ៌ក្រហមព្រោះវាមានផ្ទុកនូវជាតិអាតូស៊ីននិន។អង្ករក្រហមមានរសជាតិឈ្ងុយឆ្ងាញ់ហើយមានអាហារូបត្ថម្ភខ្ពស់៕សៅវ៉ាន់ឌី
ឆ្កែកំណាចមួយក្បាលបានខាំហែកសាច់ក្មេងតូចម្នាក់ឱ្យរងរបួសធ្ងន់ធ្ងរ
កំពង់ស្ពឺ៖សត្វឆ្កែកំណាចមួយក្បាលបានខាំហែកញក់ញីក្មេងប្រុសអាយុ២ឆ្នាំម្នាក់បណ្ដាលឱ្យដាច់សាច់រងរបួសពេញមុខនិងដងខ្លួនយ៉ាងធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋបានឱ្យដឹងថា ក្មេងរងគ្រោះឈ្មោះ លី រតនា អាយុ២ឆ្នាំ ឪពុកឈ្មោះ ឆាត់ ផល្លី អាយុ៣១ឆ្នាំ ម្តាយឈ្មោះ ភិន ស្រីយ៉េង អាយុ២០ឆ្នាំ រស់នៅភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។មុនកើតហេតុឪពុកម្តាយបានទៅធ្វើជាកម្មកររោងចក្រទាំង២នាក់ ហើយបានយកកូនទៅផ្ញើម្តាយជួយមើលថែជាងមួយឆ្នាំកន្លងមកហើយ។ ពេលឆ្កែខាំនោះក៏មានមនុស្សចាស់នៅជិតជួយដេញវាយឆ្កែនោះទើបក្មេងប្រុសតួចបានរួចផុតពីសេចក្ដីស្លាប់តែរបួសយ៉ាងធ្ងន់ធ្ងរ។ឆ្កែនោះនៅផ្ទះឆ្ងាយពីគ្នាប្រហែល២០០ម៉ែត្រ វាដូចជាកាចខុសធម្មតា តែតាមមើលឆ្កែនោះវាមិនឆ្កួតទេ។ បន្ទាប់ពីកើតហេតុកាលពីថ្ងៃទី១៤ ខែមិថុនាគេឃើញលោកឧត្តមសេនីសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានជួយឧបត្ថម្ភនូវថវិកាសម្រាប់ព្យាបាលផងដែរ។បច្ចុប្បន្នកុមាររងគ្រោះបានត្រឡប់ពីមន្ទីរពេទ្យវិញហើយ និងកំពុងសម្រាកនៅផ្ទះខាងម្តាយ ភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕